​ការលក់ខុនដូរនៅក្រុងបាងកក រំពឹង​ធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការរញ្ជួយដី

អ្នកជំនាញក្នុងវិស័យនេះ បាន​ព្រមាន​ថា​ ​នឹង​មាន​ការធ្លាក់ចុះនៃការលក់ក្នុងរយៈពេល ១ ទៅ ២ ខែខាងមុខ ជាពិសេសសម្រាប់គម្រោងអភិវឌ្ឍន៍អាគារ​ខ្ពស់ៗ​ The post ​ការលក់ខុនដូរនៅក្រុងបាងកក រំពឹង​ធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការរញ្ជួយដី appeared first on Kampuchea Thmey Daily.

​ការលក់ខុនដូរនៅក្រុងបាងកក រំពឹង​ធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការរញ្ជួយដី

គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ហើយ​បង្កការរំញ័រធ្ងន់ធ្ងរ​ដល់​ទីក្រុងបាងកក​កាលពីសប្ដាហ៍មុន កំពុងអង្រួនទីផ្សារខុនដូររបស់​រាជធានី​នៃប្រទេស​ថៃមួយ​នេះ ដោយ​រំពឹង​ថា​នឹង​ធ្វើឱ្យ​ការលក់ធ្លាក់ចុះ ជុំវិញ​កង្វល់ពីសុវត្ថិភាព​នៃអាគារខ្ពស់ៗ ដែល​ជំរុញ​ឱ្យ​អ្នកវិនិយោគផ្អាកការទិញរបស់ខ្លួន។ នេះបើតាម​ការចុះផ្សាយរបស់កាសែត The Nation។

អ្នកជំនាញក្នុងវិស័យនេះ បាន​ព្រមាន​ថា​ ​នឹង​មាន​ការធ្លាក់ចុះនៃការលក់ក្នុងរយៈពេល ១ ទៅ ២ ខែខាងមុខ ជាពិសេសសម្រាប់គម្រោងអភិវឌ្ឍន៍អាគារ​ខ្ពស់ៗ​ ដោយសារតែ​ការធ្លាក់ទំនុកចិត្តរបស់​អ្នកប្រើ​ប្រាស់។ ​

ការរញ្ជួយដី ៧,៧ រុិចទ័រនៅមីយ៉ាន់ម៉ា បាន​សម្រាប់មនុស្សជាង ២ ០០០ នាក់ និង​បាន​បង្កការបាក់អាគារកំពុងសាងសង់កម្ពស់ ៣០ ជាន់ នៅទីក្រុងបាងកក​ ដោយសម្លាប់មនុស្សជាង ១០ នាក់ និងសង្កត់កម្មករជាច្រើននាក់ទៀត​ក្នុងគំនរបាក់បែក​។ ការរញ្ជួយកាលពីថ្ងៃសុក្រ បាន​បង្កជាភាព​ចលាចលទូទាំងរាជធានីរបស់​ថៃ ដោយ​ធ្វើឱ្យ​មនុស្សម្នារត់ចេញពីក្នុងសំណង់អាគារ​ផ្សេងៗ។ វិដេអូជាច្រើនដែលគេចែកចាយលើបណ្ដាញសង្គម បាន​បង្ហាញថា សំណង់អាគារខ្ពស់ៗ​បាន​រំយោលចុះឡើង ដោយសារតែកម្លាំងនៃការរញ្ជួយដី។

ក្រោយហេតុការណ៍នេះ​ អភិបាល​ក្រុង​បាងកក លោក Chadchart Sittipunt បាន​ព្រមាន​ពីផលប៉ះពាល់លើ​សំណង់អាគារខ្ពស់ៗ ដែលត្រូវការការត្រួតពិនិត្យ ខណៈមាន​ការរាយការណ៍ថា​ អាគារ​ប្រមាណ ១៦៩ កន្លែង បាន​ប្រេះបែក ប៉ុន្តែមិន​ប៉ះពាល់ដល់គ្រោងសំណង់នោះទេ។ នេះបើតាម​ការចុះផ្សាយរបស់ The Nation។

នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Colliers International Thailand លោក Phattarachai Taweewong បានពណ៌នាការរញ្ជួយដីថាជា «កត្តាអវិជ្ជមានដ៏​ធ្ងន់ធ្ងរ» ដែលជះឥទ្ធិពលលើទីផ្សារ ដែល​មាន​អចលនទ្រព្យ​លក់មិនទាន់ចេញ​រួច​ស្រេច​ហើយ។ លោករំពឹងថា ការលក់ខុនដូនៅក្នុងឆមាសទី ១ នៃឆ្នាំនេះ នឹងធ្លាក់ចុះពីការព្យាករទុក​ ​ចំពេល​អ្នកទិញស្វែងរកការធានាឡើងវិញ អំពីសុវត្ថិភាពអគារ។

លោក Phattarachai បានពន្យល់ថា៖ «ឥឡូវនេះ ​អតិថិជន​ផ្តល់អាទិភាពលើភាព​មាំទាំនៃរចនាសម្ព័ន្ធ និងភាពធន់នឹងការរញ្ជួយដីរបស់អាគារ​។ ពួកគេទាមទារការធានា​​ទំនុកចិត្តលើគុណភាពសំណង់ និងវិធានការកាត់បន្ថយគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព»។

គេមើលឃើញថា ស្ថានភាព​បច្ចុប្បន្ន​ បានជំរុញឱ្យមានការអំពាវនាវឱ្យមានការចាត់វិធានការភ្លាមៗពីរដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍ ដើម្បីស្ដារទំនុកចិត្តទីផ្សារឡើងវិញ។ អ្នកជំនាញស្នើឱ្យអនុវត្តគោលការណ៍អគារតឹងរុឹង ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការកែលម្អរចនាសម្ព័ន្ធ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់អ្នកទិញ អំពីការសាងសង់ដែលធន់នឹងការរញ្ជួយដី។

ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ​ Cushman & Wakefield Thailand លោក Surachet Kongcheep បានសង្កត់ធ្ងន់ថា ការពិចារណាអំពីការរញ្ជួយដីនៅពេលនេះ នឹងក្លាយជាកត្តាសំខាន់ក្នុងការសម្រេចចិត្តទិញខុនដូ៕

The post ​ការលក់ខុនដូរនៅក្រុងបាងកក រំពឹង​ធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការរញ្ជួយដី appeared first on Kampuchea Thmey Daily.