សម្តេចតេជោ ហ៊ុន សែន រកឃើញកុមារីលក់ផ្កា គ្រោងនឹងជួបឪពុកម្តាយរបស់កុមារីនៅថ្ងៃទី២៧ ខែមេសា
ក្រោយប្រកាសស្វែងរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីលក់ផ្កា The post សម្តេចតេជោ ហ៊ុន សែន រកឃើញកុមារីលក់ផ្កា គ្រោងនឹងជួបឪពុកម្តាយរបស់កុមារីនៅថ្ងៃទី២៧ ខែមេសា appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ ក្រោយប្រកាសស្វែងរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីលក់ផ្កា ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះរបស់សម្តេចតែម្តង ។

កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតី អាយុ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប ។
ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោបល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់ នៅព្រឹកថ្ងៃអាទិត្យទី២៧មេសាឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ”។
សម្ដេចបានបន្តថា “ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។ ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។ ខ្ញុំនៅចាំបានថា កាលខ្ញុំនៅមានអាយុ ៥ឬ៦ឆ្នាំ ខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរ នោះវាលំបាកជាងចៅលក់ផ្កាទៅទៀត”។
សម្ដេចបានបញ្ជាក់ថា “រឿងបែបនេះមិនអាចនិយាយថា ពលកម្មកុមារ សិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗមិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់ ។សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី”៕

The post សម្តេចតេជោ ហ៊ុន សែន រកឃើញកុមារីលក់ផ្កា គ្រោងនឹងជួបឪពុកម្តាយរបស់កុមារីនៅថ្ងៃទី២៧ ខែមេសា appeared first on Kampuchea Thmey Daily.