នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ឃាត់​ខ្លួន​ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ក្រោយសមត្ថកិច្ចឡោមព័ទ្ធឆ្មក់បង្រ្កាប អគារខុនដូមួយកន្លែង ដែលមាន The post នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់ appeared first on Kampuchea Thmey Daily.

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ភ្នំពេញ ៖ ឃាត់​ខ្លួន​ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ក្រោយសមត្ថកិច្ចឡោមព័ទ្ធឆ្មក់បង្រ្កាប អគារខុនដូមួយកន្លែង ដែលមានលួចលាក់បង្កប់ល្បែងអនឡាញខុសច្បាប់ ។

ប្រតិបត្តិការ​ឆ្មក់​បង្រ្កាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំង​បាន​បើកការ​ស្រាវ​ជ្រាវ និង​ស៊ើបមើល​ទីតាំងខុនដូនេះជាយូរខែមកហើយ ទើប​នៅ​ថ្ងៃ​នេះ​ទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ឱ្យ​បញ្ចេញ​កម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាប​ឱ្យខានតែបាន។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនិងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ។

បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់អគ្គស្នងការនគរបាលជាតិ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

The post នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់ appeared first on Kampuchea Thmey Daily.