ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ

សហព័ន្ធបាល់ទាត់ ប្រេស៊ីល (CBF) បានកំណត់គោលដៅ តាមចុះកុងត្រាយកអ្នកចាត់ការ Real Madrid លោក Carlo Ancelotti មកដឹកនាំ... The post ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ appeared first on Kampuchea Thmey Daily.

ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ

សហព័ន្ធ​កីឡា​​បាល់ទាត់ ប្រេស៊ីល (CBF) បានកំណត់គោលដៅ តាមចុះកុងត្រាយកអ្នកចាត់ការ Real Madrid លោក Carlo Ancelotti មកដឹកនាំ។

លោក Carlo Ancelotti

លោក Carlo Ancelotti បានក្លាយជាគោលដៅរបស់ជម្រើសជាតិ ប្រេស៊ីល តាំងពីរដូវក្តៅឆ្នាំ ២០២៣ មកម្ល៉េះ ប៉ុន្តែបន្ទាប់ពីបុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ ឆ្នាំរូបនេះ បន្តកិច្ចសន្យាថ្មីជាមួយក្រុមអធិរាជស ពួកគេក៏បានបង្វែផែនការ នាំយកលោក Dorival Junior មកដឹកនាំជំនួសវិញ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Globo Esporte បានឱ្យដឹងថា ពេល​នេះ ប្រេស៊ីល កំពុងដាក់ផែនការចង់បានលោក Ancelotti ម្តងទៀត ដោយសារពួកគេហាក់អស់ទំនុកចិត្តលើគ្រូបង្វឹកបច្ចុប្បន្នលោក Dorival Junior បន្ទាប់ពីថ្មីៗនេះ លោកដឹកនាំក្រុម សាំបា ចាញ់ក្រុម អាហ្សង់ទីន នៅវគ្គជម្រុះ World Cup ក្នុងលទ្ធផល ៤ ទល់នឹង ១។

លោក Dorival Junior

លោក Ancelotti ត្រូវបានគេជឿថា លោកក៏ចាប់អារម្មណ៍លើគម្រោងនេះផងដែរ ប៉ុន្តែលោកបានប្រាប់ទៅ CBF វិញថា លោកនឹងមិនទាន់សម្រេចចិត្តលើរឿងនេះនោះទេ រហូតទាល់តែលោកបញ្ចប់ភារៈកិច្ចដឹកនាំក្រុម Real Madrid នៅពានរង្វាន់ FIFA Club World Cup សិន។

សូមបញ្ជាក់ថា លោក Ancelotti គឺនៅសល់កិច្ចសន្យាជាមួយ Real Madrid ១ រដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

លោក Carlo Ancelotti

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ 90min

The post ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ appeared first on Kampuchea Thmey Daily.