លោក Zelensky បដិសេធមិនទទួលស្គាល់ថា Crimea ជាទឹកដីរបស់រុស្ស៊ី តាមការចង់បានរបស់អាមេរិកទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky មេដឹកនាំរបស់អ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងគៀវនឹងមិនពិភាក្សាអំពីការទទួលស្គាល់គ្រីមៀ Crimeaជាទឹកដីរបស់រុស្ស៊ីទេ ។ មុននោះកាសែត Washington Post បានសរសេរកាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពអនាមិកថា សហរដ្ឋអាមេរិកនឹងស្នើឱ្យទទួលយកជាផ្លូវការនូវឧបទ្វីបនេះជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅថ្ងៃពុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីបញ្ឈប់ជម្លោះ។ លោក Zelensky បាននិយាយថា ៖គ្រីមេ គឺជាទឹកដីរបស់យើង ដែលជាទឹកដីរបស់ប្រជាជនអ៊ុយក្រែន។ យើងមិនមានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ វាស្ថិតនៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង។មេដឹកនាំ​អ៊ុយក្រែន​បាន​អះអាង​ថា ការ​ពិភាក្សា​អំពី​បញ្ហា​អធិបតេយ្យភាព​លើ​តំបន់​គ្រីមេ​អាច​ឈាន​ដល់​ការ​ប្រយុទ្ធ​បន្ថែម​ទៀតដែរ។ មេដឹកនាំអ៊ុយក្រែនរូបនេះ​បាន​បន្ត​ថា​៖​នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​និយាយ​អំពី​តំបន់​គ្រីមេ​អំពី​ដែន​អធិបតេយ្យ​របស់​យើង យើង​ចូល​ទៅ​ក្នុង​ទម្រង់​នៃ​ការ​អូស​បន្លាយ​សង្គ្រាម​នេះ​។ កាលពីសប្តាហ៍មុនលោក Zelensky បានបញ្ចេញមតិជុំវិញប្រធានបទនៅក្នុងស

លោក Zelensky បដិសេធមិនទទួលស្គាល់ថា Crimea ជាទឹកដីរបស់រុស្ស៊ី តាមការចង់បានរបស់អាមេរិកទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky មេដឹកនាំរបស់អ៊ុយក្រែនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងគៀវនឹងមិនពិភាក្សាអំពីការទទួលស្គាល់គ្រីមៀ Crimeaជាទឹកដីរបស់រុស្ស៊ីទេ ។

មុននោះកាសែត Washington Post បានសរសេរកាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពអនាមិកថា សហរដ្ឋអាមេរិកនឹងស្នើឱ្យទទួលយកជាផ្លូវការនូវឧបទ្វីបនេះជាផ្នែកមួយនៃសហព័ន្ធរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយជាមួយទីក្រុងគៀវ និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួននៅថ្ងៃពុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីបញ្ឈប់ជម្លោះ។

លោក Zelensky បាននិយាយថា ៖គ្រីមេ គឺជាទឹកដីរបស់យើង ដែលជាទឹកដីរបស់ប្រជាជនអ៊ុយក្រែន។ យើងមិនមានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ វាស្ថិតនៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង។មេដឹកនាំ​អ៊ុយក្រែន​បាន​អះអាង​ថា ការ​ពិភាក្សា​អំពី​បញ្ហា​អធិបតេយ្យភាព​លើ​តំបន់​គ្រីមេ​អាច​ឈាន​ដល់​ការ​ប្រយុទ្ធ​បន្ថែម​ទៀតដែរ។

មេដឹកនាំអ៊ុយក្រែនរូបនេះ​បាន​បន្ត​ថា​៖​នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​និយាយ​អំពី​តំបន់​គ្រីមេ​អំពី​ដែន​អធិបតេយ្យ​របស់​យើង យើង​ចូល​ទៅ​ក្នុង​ទម្រង់​នៃ​ការ​អូស​បន្លាយ​សង្គ្រាម​នេះ​។

កាលពីសប្តាហ៍មុនលោក Zelensky បានបញ្ចេញមតិជុំវិញប្រធានបទនៅក្នុងសន្និសីទសារព័ត៌មានដោយនិយាយថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិក Steve Witkoff មិនមានសិទ្ធិក្នុងការពិភាក្សាអំពីបញ្ហាបែបនេះជាមួយរុស្ស៊ីទេ៕

ប្រែសម្រួល៖ស៊ុនលី