ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក
ស្រុកសំឡូតនៃខេត្តបាត់ដំបង មានសក្ដានុពលផ្នែកកសិកម្មយ៉ាងសម្បូរបែប ដែលមានប្រជាពលរដ្ឋប្រមាណជាង ... The post ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក appeared first on Kampuchea Thmey Daily.

ស្រុកសំឡូតនៃខេត្តបាត់ដំបង មានសក្ដានុពលផ្នែកកសិកម្មយ៉ាងសម្បូរបែប ដែលមានប្រជាពលរដ្ឋប្រមាណជាង ៧៧ភាគរយប្រកបរបរកសិកម្ម ក្នុងនោះមានដូចជា ដំណាំពោត ដំឡូងមី ដំណាំទុរ៉េន តាង៉ែន ស្វាយ ជាដើម។ ស្រុកនេះមានព្រំប្រទល់ជាប់ស្រុកបរ៉ៃ ខេត្តត្រាតប្រទេសថៃ ដែលមានចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ៨២គីឡូម៉ែត្រ។ នេះបើតាមលោក សើ សាម៉េត អភិបាលស្រុកសំឡូត ខេត្តបាត់ដំបង។

លោក សើ សាម៉េត បានឲ្យដឹងដែរថា ស្រុកសំឡូតក្រៅពីមានសក្តានុពលផ្នែកវិស័យកសិកម្ម ក៏សម្បូរទៅដោយគោលដៅតំបន់ទេសចរណ៍ ដែលបានទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនគួរសមដែរ។ ហើយក្នុងនោះតំបន់កសិកម្មរបស់ប្រជាពលរដ្ឋមួយចំនួនក៏ជាទីតាំងសម្រាប់ភ្ញៀវទស្សនាកម្សាន្តយ៉ាងជក់ចិត្តដិតអារម្មណ៍ ខណៈដែលទីតាំងកសិកម្មរបស់អ្នកស្រុក ក៏ជាគោលដៅទេសចរដ៏ពេញនិយមសម្រាប់ភ្ញៀវដើរទស្សនាកម្សាន្តផងដែរ។

លោក សើ សាម៉េត បញ្ជាក់ថា ស្រុកសំឡូតវិស័យទេសចរណ៍កំពុងមានការទាក់ទាញខ្លាំងក្នុងនោះមាន ទឹកធ្លាក់ចំការស្វាយ រមណីយដ្ឋានចំការទុរ៉េន ទឹកធ្លាក់អូរជាំ ទឹកធ្លាក់អេនជូលីណា ទឹកធ្លាក់ចម្លងកួយ និងមានរីសត ចំនួន៣ធំៗផងដែរ សម្រាប់ ទទួលឲ្យភ្ញៀវស្នាក់នៅលំហែកំសាន្ត ។

លោកបញ្ជាក់ថា ស្រុកសំឡូត មានផ្ទៃដីសរុបចំនួនជាង១ពាន់៧០០គីឡូម៉ែត្រការ៉េ ចែកចេញជា០៧ ឃុំ និងភូមិចំនួន ៥៩ ភូមិ ប្រជាជនរស់នៅជាង១ម៉ឺន២ពាន់៧រយគ្រួសារ មនុស្សរាយជាង៥ម៉ឺនបីពាន់៥រយនាក់ ក្នុងនោះស្រីជាង២ម៉ឺន ៧ពាន់ ៤ រយនាក់ ពលរដ្ឋអាយុ១៨ ឆ្នាំឡើងចំនួន ជាង២ម៉ឺន៦ពាន់៨រយនាក់ ។ហើយផ្នែកវិស័យកសិកម្ម ប្រជាពលរដ្ឋនៅតំបន់នេះ ប្រកប ប្រមាណ ៧៧.៥ភាគរយ៕
អត្ថបទ៖ សៅ សារិទ្ធ



The post ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក appeared first on Kampuchea Thmey Daily.