រដ្ឋបាលលោក ត្រាំ បន្ដចាត់វិធានការរំលាយ USAID ជាផ្លូវការ​ និងលុបបំបាត់មុខតំណែងដែលនៅសល់

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងចាត់វិធានការ ដើម្បីរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ និងលុបបំបាត់មុខតំណែងដែលនៅសេសសល់របស់ខ្លួន នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។ ទាំងក្រសួងការបរទេស និង USAID បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រអំពីចេតនា របស់ពួកគេក្នុងការរៀបចំឡើងវិញ ដែលនឹងពាក់ព័ន្ធនឹងការតម្រឹមមុខងាររបស់ USAID មួយចំនួនជាមួយក្រសួងការបរទេសត្រឹមថ្ងៃទី០១ ខែកក្កដា។ មុខងាររបស់ USAID ដែលនៅសេសសល់ ដែលមិនស្របតាមអាទិភាព របស់រដ្ឋបាលនឹងត្រូវបញ្ឈប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ជំនួយបរទេស ដែលបានធ្វើត្រឹមត្រូវអាចជំរុញ ផលប្រយោជន៍ជាតិរបស់យើង ការពារព្រំដែនរបស់យើង និងពង្រឹងភាពជាដៃគូរបស់យើងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ។ ជាអកុសល USAID បានវង្វេងចេញពីបេសកកម្មដើមរបស់ខ្លួនជាយូរមកហើយ” ។ លោក Rubio បានលើកឡើងថា “យើងកំពុងតម្រង់ទិសកម្មវិធីជំនួយបរទេសរបស់យើងឡើងវិញ ដើម្បីតម្រឹមដោយផ្ទាល់ជាមួយនឹងអ្វីដែលល្អបំផុត សម្រាប់សហរដ្ឋអាមេរិក និង

រដ្ឋបាលលោក ត្រាំ បន្ដចាត់វិធានការរំលាយ USAID ជាផ្លូវការ​ និងលុបបំបាត់មុខតំណែងដែលនៅសល់

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងចាត់វិធានការ ដើម្បីរំលាយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជាផ្លូវការ និងលុបបំបាត់មុខតំណែងដែលនៅសេសសល់របស់ខ្លួន នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។

ទាំងក្រសួងការបរទេស និង USAID បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រអំពីចេតនា របស់ពួកគេក្នុងការរៀបចំឡើងវិញ ដែលនឹងពាក់ព័ន្ធនឹងការតម្រឹមមុខងាររបស់ USAID មួយចំនួនជាមួយក្រសួងការបរទេសត្រឹមថ្ងៃទី០១ ខែកក្កដា។ មុខងាររបស់ USAID ដែលនៅសេសសល់ ដែលមិនស្របតាមអាទិភាព របស់រដ្ឋបាលនឹងត្រូវបញ្ឈប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “ជំនួយបរទេស ដែលបានធ្វើត្រឹមត្រូវអាចជំរុញ ផលប្រយោជន៍ជាតិរបស់យើង ការពារព្រំដែនរបស់យើង និងពង្រឹងភាពជាដៃគូរបស់យើងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ។ ជាអកុសល USAID បានវង្វេងចេញពីបេសកកម្មដើមរបស់ខ្លួនជាយូរមកហើយ” ។

លោក Rubio បានលើកឡើងថា “យើងកំពុងតម្រង់ទិសកម្មវិធីជំនួយបរទេសរបស់យើងឡើងវិញ ដើម្បីតម្រឹមដោយផ្ទាល់ជាមួយនឹងអ្វីដែលល្អបំផុត សម្រាប់សហរដ្ឋអាមេរិក និងប្រជាពលរដ្ឋរបស់យើង យើងកំពុងបន្តកម្មវិធីសង្គ្រោះជីវិតសំខាន់ៗ និងបង្កើតការវិនិយោគជាយុទ្ធសាស្រ្ត ដែលពង្រឹងដៃគូរបស់យើង និងប្រទេសរបស់យើង”។

អនុស្សរណៈ​មួយ​ដែល​បាន​ផ្ញើ​ទៅ​បុគ្គលិក USAID កាល​ពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​ពួកគេ​ថា មុខ​តំណែង​ទាំងអស់​ដែល​មិន​តម្រូវ​ដោយ​ច្បាប់​នឹង​ត្រូវ​លុប​ចោល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានរក្សាក្រុមឆ្លើយតបគ្រោះមហន្តរាយ ទោះបីជាមានការរៀបចំឡើងវិញ ដូចដែលបានឃើញនៅក្នុងការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Tammy Bruce បានឲ្យដឹងកាលពីថ្ងៃសុក្រថា USAID នៅតែរង់ចាំក្នុងការផ្តល់ជំនួយភ្លាមៗ រួមទាំងអាហារ និងទឹកស្អាត ដែលមានសុវត្ថិភាពដែលត្រូវការ ដើម្បីជួយសង្រ្គោះជីវិតបន្ទាប់ពីគ្រោះមហន្តរាយ៕