ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង សម្តែងក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ជុំវិញសកម្មភាពកូរ៉េខាងជើង
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយរុស្ស៊ី។ ក្រសួងបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីទាំងបីបានអះអាងជាថ្មីថា ពួកគេនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹង ប្រទេសកូរ៉េខាងជើង ដែលបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍន៍យោធារបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងសមភាគីអាមេរិក និងកូរ៉េខាងត្បូង លោក Marco Rubio និងលោក Cho Tae Yul បានជួបក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេលពីរថ្ងៃរបស់អង្គការណាតូ រហូតដល់ថ្ងៃសុក្រ ដែលប្រទេសអាស៊ីទាំងពីរ កំពុងចូលរួមជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ គឺជាលើកទីពីររបស់ពួកគេដោយផ្ទាល់ ចាប់តាំងពីការវិលត្រឡប់របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានក្នុងខែមករាដែលបង្ហាញថា កិច្ចសហប្រតិបត្ត

តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរបស់ខ្លួនជាមួយរុស្ស៊ី។
ក្រសួងបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីទាំងបីបានអះអាងជាថ្មីថា ពួកគេនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹង ប្រទេសកូរ៉េខាងជើង ដែលបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាពអ៊ីនធឺណិត ដែលមានគំនិតអាក្រក់ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការអភិវឌ្ឍន៍យោធារបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya និងសមភាគីអាមេរិក និងកូរ៉េខាងត្បូង លោក Marco Rubio និងលោក Cho Tae Yul បានជួបក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេលពីរថ្ងៃរបស់អង្គការណាតូ រហូតដល់ថ្ងៃសុក្រ ដែលប្រទេសអាស៊ីទាំងពីរ កំពុងចូលរួមជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចប្រជុំនេះ គឺជាលើកទីពីររបស់ពួកគេដោយផ្ទាល់ ចាប់តាំងពីការវិលត្រឡប់របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានក្នុងខែមករាដែលបង្ហាញថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នៅតែរឹងមាំសូម្បីតែនៅក្រោមបដា “America First” របស់លោក។ ការជួបជុំលើកមុនរបស់ពួកគេត្រូវបានធ្វើឡើង ក្នុងខែកុម្ភៈក្នុងប្រទេសអាល្លឺម៉ង់។
ក្រសួងបានឲ្យដឹងទៀតថា កាលពីថ្ងៃព្រហស្បតិ៍ ពួកគេក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ ដោយប្រឆាំងនឹង “ការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយបង្ខំ” ។ ឃ្លានេះត្រូវបានគេប្រើជាទូទៅ ដើម្បីដោះស្រាយកង្វល់ជុំវិញការអះអាងដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងដែនទឹកជុំវិញ៕
ប្រែសម្រួល ឈូក បូរ៉ា