ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វអាក្រក់បំផុតក្នុងពិភពលោកជំនួសប្រភេទសត្វសមុទ្រ gelatinous នៅឆ្នាំ២០១៣ដែលត្រូវបានប្រកាសថាជាសត្វ... The post ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក appeared first on Kampuchea Thmey Daily.

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វ​មានរូបរាង​អាក្រក់បំផុតក្នុងពិភពលោកជំនួសប្រភេទសត្វសមុទ្រ gelatinous នៅឆ្នាំ២០១៣ ដែលត្រូវបានប្រកាសថា ជាសត្វអាក្រក់បំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែមីនានេះ។

(រូបភាព៖ NOAA)

ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វអាក្រក់បំផុតរបស់ពិភពលោកក្នុងកម្មវិធីត្រីប្រចាំឆ្នាំរបស់ប្រទេសនូវែលសេឡង់ នៅក្នុងការប្រកួតប្រជែងមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជីវិតសមុទ្ររបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ី។

រៀបចំឡើងដោយអង្គការមិនរកប្រាក់ចំណេញ Mountains to Sea Conservation Trust ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះធ្វើឡើងដើម្បីឲ្យប្រជាជននូវែលសេឡង់ស្គាល់ជាមួយនឹងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងបរិស្ថានទឹកសាប និងសមុទ្ររបស់ប្រទេស។

ការបោះឆ្នោតនេះត្រូវបានដាក់នៅលើគេហទំព័ររបស់ Mountains to Sea Conservation Trust ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែនេះ នឹងបានបិទកាលពីថ្ងៃទី១៦ខែមីនានេះ។ ការបោះឆ្នោតសរុបចំនួន៥៥៨៣ ត្រូវបានបោះឆ្នោតឲ្យត្រី blobfish ដែលត្រូវបានចាត់ទុកថាត្រីងាយរងគ្រោះផងនោះ បានទទួលជ័យជម្នះលើគូប្រជែងផ្សេងៗ។

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) ត្រី blobfish ដែលមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ រាងដូចចាហួយ សាច់ស្លេកស្លាំង ស្បែករលុង ច្រមុះធំ និងភ្នែកសម្លក់។ ពួកវាត្រូវបានរកឃើញភាគច្រើននៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី និង តាសម៉ានី ហើយជាធម្មតារស់នៅក្នុងជម្រៅទឹកពី៦០០ ទៅ១២០០ម៉ែត្រ។

ត្រី Blobfish ​នឹង​ទទួល​បាន​រូបរាង​អាក្រក់​របស់​វា​នៅ​ពេល​ដែល​ពួកវា​ត្រូវ​បាន​គេ​យក​ចេញ​ពី​ទឹក​ព្រោះ​វា​មិន​មាន​ឆ្អឹង​រឹងមាំ​ឬ​សាច់ដុំ​ក្រាស់​ដើម្បី​រក្សា​រាង​របស់​វាទេ រូបរាងរបស់វាស្ថិតតាមសម្ពាធទឹកដែលរក្សារូបរាងធម្មតារបស់ពួកវានៅក្នុងសមុទ្រ៕

អត្ថបទ៖ ប៊ុន​ សុភាព

The post ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក appeared first on Kampuchea Thmey Daily.