​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

បន្ទាប់​ពី​​​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​​​បំណង​យក​កោះ Greenland ​មក​ចំណុះ​ខ្លួន​តាមរយៈ​ការ​ទិញ​ឬ​ក៏ប្រើកម្លាំងយោធា ការរៀបចំបោះឆ្នោត​លើក​ដំបូង​ប្រព្រឹត្តទៅ​ក្រោម​ការតាមដាន​យ៉ាងយកចិត្តទុកដាក់​បំផុត... The post ​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក appeared first on Kampuchea Thmey Daily.

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ប្រជាជន​នៅ​​រស់​នៅ​លើកោះ​ Greenland ដ៏​ធំបំផុត​​ក្នុងពិភពលោក​ស្ថិត​នៅតំបន់​អាក​ទិក​ បានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃអង្គារនៅក្នុងការបោះឆ្នោតមួយដែលនាំឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ បន្ទាប់​ពី​​​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញ​​​បំណង​យក​កោះនេះ​មក​ចំណុះ​ខ្លួន​តាមរយៈ​ការ​ទិញ​ឬ​ក៏ប្រើកម្លាំងយោធា។

​កោះ​ Greenland ដែលស្ថិត​ក្រោម​កា​រគ្រប់​គ្រង​រដ្ឋបាល​របស់​ប្រទេសដាណឺម៉ាកក្នុងតំបន់​អឺរ៉ុប​ខាងជើង ​​បាន​ក្លាយ​ជាទី​ចាប់​អារម្មណ៍​​​របស់ប្រធានាធិបតីអាមេរិក​​លោក​ ដូណាល់ ត្រាំ​ ក្នុងការគ្រប់គ្រងកោះដែលសម្បូរទៅដោយសារ ធាតុរ៉ែ ក្នុងអំឡុង​​ចុង​អាណត្តិទី១របស់​លោក និង​​ក្នុងពេល​យុទ្ធនាការ​រកសំឡេង​ឆ្នោត​​ក្នុងអាណត្តិទី២របស់លោក។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ដូណាល់ ត្រាំ​ បានប្តេជ្ញាធ្វើឱ្យ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក ជាផ្នែកមួយនៃសហរដ្ឋអាមេរិកដោយនិយាយថាវាមានសារៈសំខាន់ចំពោះផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក​ និង​សន្តិសុខសកលលោក​​។

កោះដ៏ធំដែលមានប្រជាជនជិត​​៦ម៉ឹន​នាក់ត្រូវបានជាប់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ភាពលេចធ្លោនៅតំបន់អាកទិក ជាកន្លែងដែលផ្ទាំងទឹកកករលាយកំពុងធ្វើឱ្យធនធានរបស់វាកាន់តែងាយស្រួល និងបើកផ្លូវដឹកជញ្ជូនថ្មី។ ទាំងរុស្ស៊ី និងចិនបានបង្កើនសកម្មភាពយោធានៅក្នុងតំបន់។ យោង​ទីភ្នាក់ងារ​រ៉យទ័រ​។

កោះ Greenland ដែល​មាន​ទំហំ​ធំជាង​គេ​បំផុត​ក្នុងសកលលោក រហូតដល់​ជាង​​២លានគីឡូម៉ែត្រការ៉េ ​​នឹង​ក្លាយ​ជា​​​ជម្លោះ​​ក្នុងភូមិសាស្ត្រនយោបាយ​​​នៃ​ប្រទេសមហាអំណាច​​នាពេលខាងមុខ ខណៈដែល​ប្រទេសនៅតំបន់​អឺរ៉ុប​​ក៏នឹង​មិនបោះបង់​​​ដែនដី​របស់ខ្លួន​​ទៅឲ្យសហរដ្ឋអាមេរិក​ដោយ​ងាយៗនោះដែរ៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​ Greenland តម្រង់ជួរ​បោះឆ្នោត​នៅថ្ងៃអង្គារ​នេះ​។ REUTERS
REUTERS/Marko Djurica

The post ​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក appeared first on Kampuchea Thmey Daily.