លើកទី១ លោកគ្រូ Koji សោកស្តាយបំផុតក្នុងអាជីពដឹកនាំនៅកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ១-២ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ The post លើកទី១ លោកគ្រូ Koji សោកស្តាយបំផុតក្នុងអាជីពដឹកនាំនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ១-២ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Koji Gyotoku បានលើកឡើងថា នេះទទួលខុសត្រូវទាំងស្រុងរបស់លោក ពីព្រោះការជ្រើសរើសកីឡាករ និងការរៀបចំក្រុមលេងគឺជាការសម្រេចរបស់លោក ហើយសុំទោសអ្នកគាំទ្រ។

លោកបាននិយាយថា ៖«ខ្ញុំទទួលខុសត្រូវទាំងស្រុងសម្រាប់លទ្ធផលនេះ ហើយខ្ញុំសូមទោសដល់អ្នកគាំទ្រទាំងអស់។ នេះជាលទ្ធផលដែលខ្ញុំសោកស្តាយ និងក្រៀមបំផុតជាលើកដំបូង គិតចាប់តាំងពីខ្ញុំបានដឹកនាំក្រុមយុវជនជាច្រើនឆ្នាំមក»។

គ្រាប់បាល់ពីរគ្រាប់របស់ អារូបា បានកើតឡើងយ៉ាងលឿននៅវគ្គទី១ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជាគ្រប់បាល់បានល្អ បើទោះបីជាមិនអាចរកបានគ្រាប់បាល់។ យ៉ាងណា នៅវគ្គទី២ Nick Taylor រកបាន១គ្រាប់តាមពីក្រោយ។

អ្វីដែលអាក្រក់បំផុតសម្រាប់កម្ពុជាគឺត្រូវបានលោកអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញកីឡាករដល់ទៅ២នាក់ដែលនៅសល់គ្នាតែ៩នាក់លេងតទល់នឹងដៃគូមាន១១នាក់។ ទាំងលទ្ធផលគ្រាប់បាល់ និងកីឡាករត្រូវពិន័យកាតក្រហមទាំងនេះហើយដែលធ្វើឲ្យលោកគ្រូបង្វឹកកម្ពុជាសោកស្តាយជាទីបំផុត៕


អត្ថបទ៖ វីរបុត្រ
The post លើកទី១ លោកគ្រូ Koji សោកស្តាយបំផុតក្នុងអាជីពដឹកនាំនៅកម្ពុជា appeared first on Kampuchea Thmey Daily.