អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានផ្តាំទៅក្រុមហ៊ូធីថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារពួកគេ ហើយបើចលនាប្រដាប់អាវុធយេម៉ែនមួយនេះ... The post អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ appeared first on Kampuchea Thmey Daily.

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានផ្តាំទៅក្រុមហ៊ូធីថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តវាយប្រហារពួកគេ ហើយបើចលនាប្រដាប់អាវុធយេម៉ែនមួយនេះ មិនព្រមឈប់បាញ់លើកប៉ាល់ដឹកទំនិញទេនោះ កុំសង្ឃឹមបានសុខឲ្យសោះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth (រូបថត៖ Reuters)

លោក Hegseth និយាយបែបនេះបន្ទាប់ពី​សហរដ្ឋអាមេរិក បើកការវាយប្រហារអាកាសសម្លាប់មនុស្ស៥៣នាក់នៅយេម៉ែន ខណៈក្រុមសកម្មប្រយុទ្ធមួយនេះក៏ប្តេជ្ញាសងសឹកអាមេរិកវិញផងដែរ ដោយមេធំរបស់ខ្លួនគឺលោក Abdul Malik al-Houthi ប្រកាសកំណត់គោលដៅលើនាវាចម្បាំងអាមេរិកក្នុងសមុទ្រក្រហមតែម្តង។

ថ្លែងប្រាប់កម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News, លោក Hegseth និយាយថា «ពេលណាហ៊ូធីនិយាយថា យើងឈប់បាញ់កប៉ាល់របស់អ្នក ពេលនោះយើងក៏នឹងឈប់បាញ់ទម្លាក់ដ្រូនរបស់អ្នកដូចគ្នា។ យុទ្ធនាការនេះនឹងបញ្ចប់ ប៉ុន្តែដរាបណាពួកគេនៅតែបន្តការវាយប្រហារ អាមេរិកនឹងបន្តការវាយលុកឥតឈប់ដែរ។ គោលបំណងគឺបញ្ឈប់ការវាយប្រហារទៅលើទ្រព្យសម្បត្តិ នៅក្នុងផ្លូវទឹកដ៏សំខាន់នោះ និងដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ ដែលជាផលប្រយោជន៍ជាតិចម្បងរបស់សហរដ្ឋអាមេរិកឡើងវិញ ហើយអ៊ីរ៉ង់គាំទ្រក្រុមហ៊ូធីយូរហើយ ដូច្នេះយល់ល្អឈប់បានឈប់ទៅ!»។

នាវាអាមេរិកនៅសមុទ្រក្រហម (រូបថត៖ Reuters)

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ូធី បានកាន់កាប់ប្រទេសយេម៉ែនមួយភាគធំ ហើយកាលពីសប្តាហ៍មុនពួកគេបោះពាក្យថា ពួកគេនឹងនៅតែវាយប្រហារលើកប៉ាល់អ៊ីស្រាអែល ដែលឆ្លងកាត់សមុទ្រក្រហម បើអ៊ីស្រាអែលមិនព្រមបើកឲ្យមានការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សាទេនោះ។

ក្រុមហ៊ូធី បានបើកការវាយប្រហារជាច្រើនលើកច្រើនសាលើការដឹកជញ្ជូនផ្លូវសមុទ្រ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស ផ្ទុះកញ្ជ្រោលខ្លាំងនៅចុងឆ្នាំ២០២៣ ដោយអះអាងថា ពួកគេឈរប្រកៀកស្មាជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក​ ដាក់​ទណ្ឌកម្ម​បន្ថែម​​លើ​ក្រុម ហ៊ូធី

The post អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ appeared first on Kampuchea Thmey Daily.