រិទ្ធី គីងកុង មុនបានហាត់ប្រដាល់នៅក្រវែលៗតែក្លឹបលោក ផាត់ សូដា ជាង១សប្ដាហ៍
កីឡាករថ្នាលគុនខ្មែរកំពុងល្បីឈ្មោះ រិទ្ធី គីងកុង ទម្រាំបានចូលហាត់ The post រិទ្ធី គីងកុង មុនបានហាត់ប្រដាល់នៅក្រវែលៗតែក្លឹបលោក ផាត់ សូដា ជាង១សប្ដាហ៍ appeared first on Kampuchea Thmey Daily.

កីឡាករថ្នាលគុនខ្មែរកំពុងល្បីឈ្មោះ រិទ្ធី គីងកុង ទម្រាំបានចូលហាត់ប្រដាល់ត្រឹមត្រូវនៅក្រវែលៗតែក្លឹបប្រដាល់របស់លោកគ្រូ ផាត់ សូដា ប្រហែលជាង ១សប្ដាហ៍ទើបលោកសម្រេចចិត្តទទួលឲ្យហាត់ជាមួយគេ។

រិទ្ធី គីងកុង (ខោក្រហម)
លោក ផាត់ សូដា លើកឡើងក្នុងកិច្ចសម្ភាសមួយថា រិទ្ធី គីងកុង នេះទម្រាំលោកទទួលឲ្យចូលហាត់ប្រហែលជាង ១សប្ដាហ៍ឯណោះ។ លោកតែងតែឃើញកុមារារូបនេះនៅឈរមើល និងក្រវែលៗកន្លែងហាត់ជារើយៗ ប៉ុន្តែមិនហ៊ានសុំ ឬចូលហាត់ជាមួយគេឡើយ។ ដោយមើលឃើញពីចិត្តស្រឡាញ់ផ្នែកប្រដាល់របស់យុវជនរូបនេះ និងមានការតស៊ូមកឈរមើលគេជារឿយៗទើបលោកបានប្រាប់ឲ្យនាំឪពុក-ម្ដាយ មកសុំចូលហាត់ត្រឹមត្រូវ។

រិទ្ធី គីងកុង ពេលប៉ះថៃថ្មីៗនេះ
ចំណែកលោក លឹម ហុង ដែលជាឪពុករបស់ រិទ្ធី គីងកុង បានលើកឡើងក្នុងកិច្ចសម្ភាសថា ដំបូងឡើងលោកមិនអនុញ្ញាតឲ្យកូនប្រុសរូបនេះហាត់ប្រដាល់ឡើយ និងតែងតែរៀងរាំជានិច្ច ប៉ុន្តែកូនប្រុសរបស់លោកឲ្យតែចេញពីសាលាមកគឺបាត់ពីផ្ទះហើយនៅតែហ្នឹងក្លឹបប្រដាល់នោះទេ។ រូបគេស្រឡាញ់ចូលចិត្តកីឡាប្រដាល់នេះដោយខ្លួនឯងតាំងតែពីដំបូងមកម្ល៉េះ។

លោក ផាត់ សូដា
លោកឃើញកូនស្រឡាញ់បែបនេះហើយក៏ឈប់ហាមឃាត់ និងបានទៅសុំលោកគ្រូ ផាត់ សូដា ឲ្យកូនបានហាត់ប្រដាល់ចាប់ពីពេលនោះមក។ បច្ចុប្បន្ននេះលោកមានតែជំរុញលើកទឹកចិត្តកូនឲ្យខំប្រឹងបន្តទៀត ពីព្រោះជាអ្វីដែលកូនស្រឡាញ់ទៅហើយ។ លោកមិននឹកស្មានថា កូនប្រុសរបស់លោកទើបតែហ្វឹកហាត់ និងមានវ័យក្មេងសោះ ប៉ុន្តែល្បីឈ្មោះមានគេស្រឡាញ់គាំទ្រច្រើនដូចនេះទេ។
បញ្ជាក់ដែរថា រិទ្ធី គីងកុង ជាកូនសិស្សលោក ផាត់ សូដា បច្ចុប្បន្នហ្វឹកហាត់គុនខ្មែរបានរយៈពេលជាង ១ឆ្នាំមកហើយក្នុងនោះប្រកួតបាន១១ដង ឈ្នះទាំងអស់ និងផ្ដួលដៃគូឲ្យសន្លប់បាន ៧ដង។ រូបគេកំពុងសិក្សានៅថ្នាក់ទី៣ នៃសាលាបឋមសិក្សាវត្តភ្នៀត៕

The post រិទ្ធី គីងកុង មុនបានហាត់ប្រដាល់នៅក្រវែលៗតែក្លឹបលោក ផាត់ សូដា ជាង១សប្ដាហ៍ appeared first on Kampuchea Thmey Daily.