ចិនយល់ព្រមឱ្យមន្ត្រីគយធ្វើការ២៤ម៉ោងដើម្បីសម្រួលដល់ការនាំចូលទុរេនថៃ
ប្រទេសចិនបានយល់ព្រមឱ្យមន្ត្រីគយធ្វើការ២៤ម៉ោងដើម្បីសម្រួលដល់ការនាំចូលទុរេនរបស់ថៃ ក្រោយផ្អាកការនាំចូលទុរេនពីប្រទេសវៀតណាមដោយ... The post ចិនយល់ព្រមឱ្យមន្ត្រីគយធ្វើការ២៤ម៉ោងដើម្បីសម្រួលដល់ការនាំចូលទុរេនថៃ appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៨ខែឧសភានេះ ប្រទេសចិនបានយល់ព្រមឱ្យមន្ត្រីគយធ្វើការ២៤ម៉ោងដើម្បីសម្រួលដល់ការនាំចូលទុរេនរបស់ប្រទេសថៃ ក្រោយផ្អាកការនាំចូលទុរេន ពីប្រទេសវៀតណាមដោយបញ្ហាមានសារធាតុគីមីលើសកម្រិតដែលអាចប៉ះពាល់ដល់សុខភាព។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោកស្រី Narumon Pinyosinwat នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងអំណរគុណដល់រដ្ឋបាលទូទៅនៃគយនៃប្រទេសចិន (GACC) ដែលបានយល់ព្រមដំណើរការច្រកគយរបស់ខ្លួន២៤ម៉ោងក្នុងមួយថ្ងៃដើម្បីជួយសម្រួលដល់ការនាំចូលទុរេនពីប្រទេសថៃក្នុងអំឡុងពេលប្រមូលផលច្រើនបំផុតនេះតាមរយៈក្រុមហ៊ុននាំចេញទុរេនថៃ។
ជាងនេះទៅទៀត លោកស្រីថា អាជ្ញាធរចិនក៏បានបង្កើនចំនួនមន្ទីរពិសោធន៍នៅតាមព្រំដែនរបស់ពួកគេ ដើម្បីធ្វើតេស្តទុរេនថៃ សម្រាប់ការចម្លងរោគជាមួយនឹងថ្នាំជ្រលក់ Basic Yellow 2 (BY2)។ កន្លងមកប្រទេសចិនបានរកឃើញការនាំចេញទុរេនថៃខ្លះមានជាតិពណ៌ ហើយបានបដិសេធ។
គួរបញ្ជាក់ថាស្របពេលដែលប្រទេសថៃឈានចូលដល់រដូវប្រមូលផលទុរេនច្រើនបំផុត ក្រសួងកសិកម្មថៃបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីចិន និង GACC ដើម្បីធានាបាននូវការនាំចេញទុរេនពីប្រទេសថៃទៅកាន់ប្រទេសចិនដោយរលូន ខណៈបច្ចុប្បន្ននេះមានមន្ទីរពិសោធន៍ចំនួន ៩ នៅក្នុងប្រទេសថៃ ដែលធ្វើការពិនិត្យទុរេនសម្រាប់ការចម្លងរោគ BY2 ដើម្បីការពារការបដិសេធពីប្រទេសចិនបន្ថែមទៀត។ ប្រទេសថៃក៏កំពុងជំរុញឲ្យចិនទទួលស្គាល់មន្ទីរពិសោធន៍បន្ថែមមួយទៀតនៅ ខេត្តChachoengsaoផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
The post ចិនយល់ព្រមឱ្យមន្ត្រីគយធ្វើការ២៤ម៉ោងដើម្បីសម្រួលដល់ការនាំចូលទុរេនថៃ appeared first on Kampuchea Thmey Daily.