អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាល... The post អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ appeared first on Kampuchea Thmey Daily.

អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងគិតគូយ៉ាងម៉ត់ចត់ចំពោះពលករខ្មែរដែលរងគ្រោះនៅក្នុងឧបទ្ទវហេតុរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈមន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាកំពុងប្រចាំការនៅទីនោះដោយផ្ទាល់។

លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «ចាប់តាំងពីថ្ងៃកើតហេតុរញ្ជួយដីនៅថៃរហូតដល់ថ្ងៃនេះ គឺរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តយកចិត្តទុកដាក់ គិតគូយ៉ាងម៉ត់ចត់ និងតាមដានព័ត៌មានជាប្រចាំពីសុខទុក្ខពលករខ្មែរនៅទីនោះ»។

លោកបន្តថា «ទាំងខ្ញុំ ទាំងសាច់ញ្ញាតិពលករ គឺមានភាពកក់ក្ដៅក្នុងចិត្តខ្លាំងណាស់ នៅពេលដែលបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការងារ។ ជាក់ស្ដែង ពលកររងរបួស និងអ្នកបាត់ជីវិតក្នុងហេតុការណ៍បាក់រលំអគារនោះ គឺទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការជួយសម្រួលផ្លូវច្បាប់នានាជាមួយភាគីថៃ និងជួយទំនុកបម្រុងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនថែមទៀត»។

ទោះបីជាយ៉ាងណា លោក សំ សឿន បានពេញចិត្ត និងគាំទ្រចំណាត់ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមន្រ្តីអនុព័ន្ធការងារដែលកំពុងប្រចាំការនៅកន្លែងកើតហេតុនៃការបាក់រលំអគារកំពុងសាងសង់នោះដោយមិនគិតពីភាពហត់នឿយរបស់ខ្លួនទេ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)បានថ្លែងថា «យើងខ្ញុំក៏មានភាពកក់ក្ដៅក្នុងចិត្តចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងតាមរយៈលោករដ្ឋមន្រ្តី ហេង សួរ ដែលមិនបានទុកឱ្យពលករខ្មែររងគ្រោះនៅស្រុកថៃនោះទេ»។ លោកបន្តថា តាមរយៈសកម្មភាព​របស់រាជ្ឋាភិបាលកន្លងមកនេះ បានបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនត្រឹមតែនៅប្រទេសថៃនោះទេ ប៉ុន្ដែនៅប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី និងប្រទេសផ្សេងទៀតដែលមានពលករខ្មែរកំពុងស្នាក់នៅ ធ្វើការងារ និងជាអ្នកទេសចរជាដើម។

ចំណែកលោក អ៊ុន ដារ៉ា អ្នកតាមដានស្ថានការណ៍នយោបាយ និងបញ្ហាសង្គមបានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានធ្វើការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូជាបន្តបន្ទាប់ ដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ឋិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេសឱ្យទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ។ លោកបានសង្កត់ធ្ងន់ទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយសម្របសម្រួលគ្រប់បែបយ៉ាងជាមួយភាគីថៃ ដើម្បីផ្ដល់ប្រយោជន៍ដល់ពលករខ្មែរដែលបានរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅប្រទេសថៃថ្មីៗនេះ។ វិធានការដ៏រហ័សរហួនរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យសាច់ញ្ញាតិជនរងគ្រោះមានភាពជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាលយ៉ាងពេញទំហឹង។

លោក អ៊ុន ដារ៉ា បន្ថែមថា «ខ្ញុំនៅតែកោតសរសើរចំពោះមន្រ្តីជំនាញយើងដែលកំពុងប្រចាំការនៅទីនោះ គឺពួកគាត់មិនខ្លាចការហត់នឿយអ្វីទេ គឺគាត់ព្យាយាមបំពេញការងារជាតួនាទីផង និងបំពេញការងារដោយកម្លាំងកាយចិត្តដោយគ្មានការរុញរាទេ ដើម្បីផ្ដល់ព័ត៌មានសំខាន់មកដល់ដៃថ្នាក់ដឹកនាំយើង ហើយធ្វើការសម្រេចចិត្ត និងមានវិធានការដ៏ត្រឹមត្រូវក្នុងការជួយសង្រ្គោះពលករយើងនៅតំបន់រងគ្រោះ»។

បើតាមសារព័ត៌មាន The Nation Thailand បានដកស្រង់ប្រភពពីវិទ្យាស្ថានកោសល្យវិច្ច័យកណ្តាលនៃប៉ូលីសថៃបានប្រកាសថ្ងៃទី១៧ ខែមេសានេះថា ជនរងគ្រោះចំនួន ៣៣នាក់ពីការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ត្រូវបានកំណត់អត្តសញ្ញាណវិជ្ជមាន។ ក្នុងនោះមាន ២២នាក់ជាជនជាតិថៃ ១០នាក់ជាជនជាតិមីយ៉ាន់ម៉ា និងម្នាក់ជាជនជាតិខ្មែរ។

បើគិតត្រឹមថ្ងៃទី២៨ខែមីនា ដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២៥នេះ យោងប្រភពដដែលដកស្រង់ពីរដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា ជនរងគ្រោះសរុបចំនួន ១០៣នាក់ពីឧបទ្ទវហេតុរញ្ជួយដីបណ្តាលឲ្យបាល់រំលំអគារ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះមានមនុស្ស ៤៤នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់, ៩នាក់បានរងរបួស និង៥០នាក់ទៀតបាត់ខ្លួននៅឡើយ៕

The post អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ appeared first on Kampuchea Thmey Daily.