ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង $១៩ ពាន់លានកើនជិត ៩០%

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ៩,១៣ ពាន់​លានដុល្លារ... The post ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង $១៩ ពាន់លានកើនជិត ៩០% appeared first on Kampuchea Thmey Daily.

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង $១៩ ពាន់លានកើនជិត ៩០%

គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេច​បាននូវ​ទំហំទឹកប្រាក់ជាង ១៩,៥០ ពាន់លានដុល្លារ កើនឡើង ៨៨,១% ធៀបរយៈពេលដូចគ្នា​នឹង​ឆ្នាំ ២០២៤។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ៩,១៣ ពាន់​លានដុល្លារ កើនឡើង ១៤,១% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ១០,៣៦ ពាន់លានដុល្លារ កើន ១៩,៧%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅតែមាន ភាពល្អប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី ឆ្នាំមុននេះ មានរហូតដល់ជាង ២០០ ក្រុមហ៊ុន ដូច្នេះការផលិត និងការនាំចេញក៏មានការកើនឡើង ហើយកត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមានការលើកទឹកចិត្តច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារ​សេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP។

default

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានរក្សាការព្យាករណ៍​នូវកំណើនសេដ្ឋកិច្ចរបស់​កម្ពុជា​នៅ​ឆ្នាំ​២០២៥នេះ ក្នុង​​អត្រា៦,១% ក្នុងឆ្នាំនេះ និង ៦,២% ក្នុងឆ្នាំ ២០២៦ ដែលជំរុញ​ដោយ​ការ​បន្តកំណើនៃការនាំចេញក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិសេស​ការ​ស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

យោងតាមរបាយការណ៍​ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) របស់ ADB បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុក​សរុបរបស់កម្ពុជា​នឹងកើន​ឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤។

ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាព​មិនប្រាកដប្រជា​ជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យ​អចលនទ្រព្យ​របស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ​ដែល​ប៉ះពាល់​ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

default

យោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវ​ទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

The post ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង $១៩ ពាន់លានកើនជិត ៩០% appeared first on Kampuchea Thmey Daily.