ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង Istanbul នៃប្រទេសអ៊ីតាលី នាថ្ងៃទី... The post ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង Istanbul នៃប្រទេសអ៊ីតាលី នាថ្ងៃទី១៥ខែឧសភាខាងមុខ ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។

លោក ពូទីន បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាដែលបានស្នើឡើងគួរតែផ្តោតលើការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ដោយលើកឡើងថា៖ «យើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់… ដើម្បីដកចេញនូវឫសគល់នៃជម្លោះ ហើយចាប់ផ្តើមឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងរឹងមាំ»។
លោកបន្ថែមថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃអាទិត្យនេះ អំពីការសម្របសម្រួលកិច្ចចរចា ដែលអាចឈានទៅដល់បទឈប់បាញ់មួយ។
យ៉ាងណាមិញ នៅមិនទាន់មានការឆ្លើយតបពីភាគីអ៊ុយក្រែន ពាក់ព័ន្ធនឹងសំណើរបស់លោក ពូទីន នៅឡើយទេ។
សូមបញ្ជាក់ថា សំណើរបស់មេដឹកនាំរុស្ស៊ី ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរួមគ្នាដោយមេដឹកនាំមកពីប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ដែលគាំទ្រដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ។ ក្រុមមេដឹកនាំទាំងនោះបានគំរាមកំហែងបង្កើនការដាក់ទណ្ឌកម្មលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី ប្រសិនបើរុស្ស៊ីបដិសេធសំណើបទឈប់បាញ់។
កន្លងមក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តលោកខាងលិច បានទទូចឲ្យមានបទឈប់បាញ់ដែលជាតម្រូវការជាមុនសម្រាប់ការចរចាណាមួយ។ ពួកគេអះអាងថា ការបញ្ឈប់អរិភាពគឺចាំបាច់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ៕
ដោយ៖ ឈាង
ចុចអាន៖ គីម ជុងអ៊ុន៖ កូរ៉េខាងជើងលូកដៃក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដើម្បីការពារ «ប្រជាជាតិបងប្អូន»
The post ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ appeared first on Kampuchea Thmey Daily.