អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកាជួសជុលផ្ទះពលរដ្ឋ ដែលលិចទឹកហូរចេញពីដេប៉ូខ្សាច់
នៅរសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ The post អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកាជួសជុលផ្ទះពលរដ្ឋ ដែលលិចទឹកហូរចេញពីដេប៉ូខ្សាច់ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាទឹកលិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយគ្រួសារស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ដែលបានអះអាងថាបណ្តាលមកពីមានទឹកហូរចេញពីដេប៉ូខ្សាច់ដែលនៅជាប់នឹងរបងផ្ទះ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ករណីគ្រួសារខាងលេីនេះ លោកធ្លាប់បានចុះជួប និងពិនិត្យដោះស្រាយបញ្ហាទឹកហូរច្រោះកាត់ផ្ទះនេះម្តងរួចមកហេីយ កាលពី១ខែមុន បេីតាមការត្រួតពិនិត្យជាក់ស្ដែងឃេីញថា ដេប៉ូខ្សាច់ខាងលេីបានបិទឈប់ធ្វេីសកម្មភាពអាជីវកម្មរយៈពេល០៤ឆ្នាំមកហេីយ និងបច្ចុប្បន្នជាដីទំនេរដែលមានក្បាលដីនៅជាប់ជាមួយផ្លូវជាតិលេខ៥។

ចំណែកឯផ្ទះបងប្អូនប្រជាពលរដ្ឋខាងលេីនេះ ជាផ្ទះដែលបានសាងសង់នៅលេីដីចំណីទន្លេ ស្ថិតនៅក្នុងតំបន់មិនរៀបរយ នាពេលកន្លងមកផ្ទះបងប្អូនប្រជាជននៅតំបន់នេះជួបគ្រោះអគ្គិភ័យឆេះផ្ទះអស់ និងបានសាងសង់ផ្ទះថ្មី ហេីយគ្រួសារខាងលេីនេះក៏បានសាងសង់ផ្ទះឡេីងវិញផងដែរ តែជាផ្ទះនៅផ្ទាល់ដី លេីទំនាបច្រាំងទន្លេសាប។

ដូច្នេះផ្ទះខាងលេីមាននីវ៉ូទាបជាងផ្ទះដែលនៅជុំវិញដែលបណ្តាលឱ្យទឹកហូរកាត់ផ្ទះចូលទៅទន្លេសាប ដោយសារតែផ្ទះផ្សេងៗជុំវិញបានចាក់ដី និងសាងសង់ឡេីងវិញខ្ពស់បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះនៅឆ្នាំ២០២៤កន្លងមក។

ជាដំណោះស្រាយ លោកអភិបាលខណ្ឌ បានសម្រេចចំណាយថវិកាជួយកែសម្រួលកន្លែងស្នាក់នៅបងប្អូនប្រជាពលរដ្ឋខាងលេីឱ្យខ្ពស់ផុតពីដីជៀសវាងទឹកលិចហូរច្រោះកាត់ផ្ទះដែលនាំអោយប៉ះពាល់ដល់បញ្ហាសុខភាព និងការពារហានិភ័យផ្សេងៗ៕
ដោយ ៖ សំណាង











The post អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកាជួសជុលផ្ទះពលរដ្ឋ ដែលលិចទឹកហូរចេញពីដេប៉ូខ្សាច់ appeared first on Kampuchea Thmey Daily.