អាមេរិក គូសបន្ទាត់ក្រហមជាមួយអ៊ីរ៉ង់ ជុំវិញការចរចានុយក្លេអ៊ែរ
បរទេស៖ លោក Steve Witkoff បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលយក កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យទីក្រុង តេហេរ៉ង់ បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ។ អ៊ីរ៉ង់បានច្រានចោលការអះអាងនេះថា “មិនប្រាកដនិយម” ប៉ុន្តែបាននិយាយថា ខ្លួនគឺបើកចំហរសម្រាប់ការសន្ទនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យ លោក Witkoff បាននិយាយថា ខណៈពេលដែលរដ្ឋបាលលោក Trump ចង់ដោះស្រាយការមិនចុះសម្រុងគ្នាជាមួយអ៊ីរ៉ង់លើផ្នែកការទូត “យើងមានបន្ទាត់ក្រហមមួយច្បាស់លាស់ណាស់ ហើយនោះគឺជាការពង្រឹង” ។ លោកបានសង្កត់ធ្ងន់ថា “យើងមិនអាចអនុញ្ញាតឱ្យសូម្បីតែ 1% នៃសមត្ថភាពបង្កើន” ។ “ការពង្រឹងសមត្ថភាពធ្វើឱ្យមានអាវុធ ហើយយើងនឹងមិនអនុញ្ញាតឱ្យ គ្រាប់បែកមកដល់ទីនេះទេ”។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានវាយប្រហារទៅអាមេរិក ដោយច្រានចោលការទាមទារនេះថា “មិនប្រាកដប្រជា” ហើយនិយាយថា ទីក្រុងតេហេរ៉ង់នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដ

បរទេស៖ លោក Steve Witkoff បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនទទួលយក កិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយជាមួយអ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យទីក្រុង តេហេរ៉ង់ បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនោះទេ។ អ៊ីរ៉ង់បានច្រានចោលការអះអាងនេះថា “មិនប្រាកដនិយម” ប៉ុន្តែបាននិយាយថា ខ្លួនគឺបើកចំហរសម្រាប់ការសន្ទនា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យ លោក Witkoff បាននិយាយថា ខណៈពេលដែលរដ្ឋបាលលោក Trump ចង់ដោះស្រាយការមិនចុះសម្រុងគ្នាជាមួយអ៊ីរ៉ង់លើផ្នែកការទូត “យើងមានបន្ទាត់ក្រហមមួយច្បាស់លាស់ណាស់ ហើយនោះគឺជាការពង្រឹង” ។
លោកបានសង្កត់ធ្ងន់ថា “យើងមិនអាចអនុញ្ញាតឱ្យសូម្បីតែ 1% នៃសមត្ថភាពបង្កើន” ។ “ការពង្រឹងសមត្ថភាពធ្វើឱ្យមានអាវុធ ហើយយើងនឹងមិនអនុញ្ញាតឱ្យ គ្រាប់បែកមកដល់ទីនេះទេ”។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានវាយប្រហារទៅអាមេរិក ដោយច្រានចោលការទាមទារនេះថា “មិនប្រាកដប្រជា” ហើយនិយាយថា ទីក្រុងតេហេរ៉ង់នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។ លោកក៏បានលើកឡើងដែរថា សហរដ្ឋអាមេរិកគឺ «ផ្តាច់ខ្លួនទាំងស្រុងពីការពិតនៃការចរចា»៕
ប្រែប្រួលៈ ណៃ តុលា