អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា លើកនេះចំផ្ទះអ្នកកាសែត ស្លាប់មនុស្ស៨នាក់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែបង្កើនការវាយប្រហារអាកាសលើតំបន់ហ្គាហ្សា ដោយនៅព្រឹកថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥... The post អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា លើកនេះចំផ្ទះអ្នកកាសែត ស្លាប់មនុស្ស៨នាក់ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា លើកនេះចំផ្ទះអ្នកកាសែត ស្លាប់មនុស្ស៨នាក់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែបង្កើនការវាយប្រហារអាកាសលើតំបន់ហ្គាហ្សា ដោយនៅព្រឹកថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥ កងកម្លាំងរបស់លោកបានទម្លាក់គ្រាប់បែកចំផ្ទះអ្នកកាសែតម្នាក់ឈ្មោះ Osama al-Arbid ជាលទ្ធផលបណ្តាលឲ្យមនុស្សចំនួន៨នាក់ បាត់បង់ជីវិត។

(រូបថត៖ Reuters)

តាមការចុះផ្សាយរបស់ Al Jazeera, ការវាយប្រហារកើតឡើងនៅតំបន់ as-Saftawi ភាគខាងជើងជ្រោយហ្គាហ្សា ប៉ុន្តែលោក al-Arbid អាយុថ្លៃមិនស្លាប់ទេ ពោលគឺត្រូវបានគេទាញចេញគំនរថ្ម ទាំងនៅរស់។

ការបង្ហូរឈាមនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សា សម្លាប់មនុស្ស៨១នាក់ប៉ុន្តែនៅទីក្រុងហ្គាហ្សា ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ ៥៣នាក់។

នៅទីក្រុងហ្គាហ្សានោះដែរ គ្រាន់តែក្នុងសាលារៀន Fahmi Al-Jarjawi មានមនុស្សស្លាប់ដល់ទៅ៣៦នាក់ទៅហើយ រួមទាំងកុមារ១៨នាក់និងស្រ្តី៦នាក់ផងដែរ ខណៈ៥៥នាក់រងរបួស។

(រូបថត៖ Reuters)

ក្រោយការវាយប្រហារនោះ លោក Netanyahu បានព្រមានដល់ក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងនៅសេសសល់ជាបន្ទាន់ប្រសិនចង់បញ្ចប់សង្គ្រាម បើមិនដូច្នោះទេ ពួកគេនឹងរងទុក្ខវេទនាកាន់តែខ្លាំង។

ជាការឆ្លើយតប ក្រុមហាម៉ានិយាយថា ខ្លួនមានឆន្ទៈដោះលែងចំណាប់ខ្មាំង ហើយក៏នឹងយល់ព្រមលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ផងដែរ ប៉ុន្តែក្នុងលក្ខខណ្ឌថា អ៊ីស្រាអែលត្រូវធានាដកទ័ពចេញពីតំបន់ហ្គាហ្សាទាំងស្រុង។

សូមជម្រាបជាថ្មី យុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សា គឺជាការសងសឹក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បើកការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់។ អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៥៣ ០០០នាក់ ភាគច្រើនជាជនស៊ីវិល, បំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបង្ខំមនុស្សជិតពីរលាននាក់ រត់ចោលផ្ទះសម្បែង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់ នៅ​ហ្គាហ្សា រត់ជាន់គ្នា ទៅយកជំនួយ 

The post អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅហ្គាហ្សា លើកនេះចំផ្ទះអ្នកកាសែត ស្លាប់មនុស្ស៨នាក់ appeared first on Kampuchea Thmey Daily.