យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

យុវជនម្នាក់ មក​ពី​ទី​រួមស្រុកសំបូរ ទទួលបានជ័យលាភីលេខ១ ដោយទទួលបានប្រាក់រង្វង់ ចំនួន ២លានរៀន អម​ដោយប័ណ្ណសរសើរ ក្នុងចំណោយ បេក្ខជនជាច្រើននាក់ The post យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

យុវជនម្នាក់ មក​ពី​ទី​រួមស្រុកសំបូរ ទទួលបានជ័យលាភីលេខ១ ដោយទទួលបានប្រាក់រង្វង់ ចំនួន ២លានរៀន អម​ដោយប័ណ្ណសរសើរ ក្នុងចំណោយ បេក្ខជនជាច្រើននាក់ ដែល​បាន​ដាក់​ពាក្យ​ចូលរួមប្រកួតផលិតវិឌីអូ ក្រោម​ប្រធានបទ ប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅខេត្តក្រចេះ។

ការប្រកួតផលិតវិឌីអូ ក្រោមប្រធានបទ ១ម៉ឺនរៀល ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរខួបលើកទី៤៥ ទិវាប្រាក់រៀល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះ។

យុវជនរូបនោះមានឈ្មោះ យ៉ែម ស៊ីម៉ា រស់នៅទីរួមស្រុកសំបូរ ខេត្តក្រចេះ បានសម្ដែងភាព សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមកម្មវិធីមួយនេះ និងបានរៀបរាប់ប្រាប់ថា ការថតវិឌីអូ គឺ​ជា​ចំណង​ចំណូល​ចិត្ត ជា​ការ​ស្រឡាញ់​ចូលចិត្ត​របស់​ខ្លួន​ផ្ទាល់ ហើយឆ្លៀតឱកាសដែរ ធនាគារជាតិនៃកម្ពុជា ចុះមកខេត្តក្រចេះ អារម្មណ៍មួយបានប្រាប់ប្អូនថា ធ្វើ​យ៉ាងម៉េច​កុំ​ឱ្យ​ឱកាស​នេះ​រំលង​ឱ្យ​សោះ ទោះ​បី​ជា​លទ្ធផលចេញមកបែបណាក៏ទទួលយក ដែរ។

យុវជនរូបនេះ បានរៀបរាប់បន្តថា តាមរយៈការ​បង្កើតមាតិកា តើប្រាក់១ម៉ឺនរៀលអាចទិញអ្វី បានខ្លះនៅខេត្តក្រចេះ? គឺ​ជា​ផ្នែក​មួយ​ជំរុញ​ឱ្យ​ប្រជាជនខ្មែរយើងគាត់ចាប់ផ្ដើមចាយប្រាក់ រៀលឡើងវិញ កាលណាយើងរួមគ្នាចាយប្រាក់រៀលឡើងវិញ គឺអាចជួយគាំទ្រសេដ្ឋកិច្ចជាតិ បានច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។

លោក យ៉ែម ស៊ីម៉ា ក៏បានលើកទឹកចិត្ត​ឱ្យពុកម៉ែបងប្អូនទាំងអស់គ្នាងាក់មកគាំទ្រប្រាក់រៀល ខ្មែរយើងឡើងវិញ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ និងដើម្បីភាពងាយស្រួលក្នុងប្រទេសយើង ផងដែរ ហើយមួយទៀត ការចាយប្រាក់រៀល គឺពិតជាសំខាន់នៅក្នុងការជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកស្ទួយអត្តសញ្ញាណជាតិរបស់យើងផងដែរ។

កម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នេះដែរ គឺរៀបចំឡើងក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរងធនាគាជាតិនៃកម្ពុជា និងវត្តមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់៕

អត្ថបទ ៖ ប្រុញ វិធិន

The post យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.