អ៊ីស្រាអែល​វាយ​ប្រហារ​ផង និង​ទប់ស្កាត់ជំនួយមនុស្ស​ធម៌​ផង ដោយ​មិនខ្វល់​សម្ពាធអន្តរជាតិ​

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងតាមរថក្រោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥២ នាក់នៅតំបន់ហ្គាហ្សា ចំពេលមានវិបត្តិ... The post អ៊ីស្រាអែល​វាយ​ប្រហារ​ផង និង​ទប់ស្កាត់ជំនួយមនុស្ស​ធម៌​ផង ដោយ​មិនខ្វល់​សម្ពាធអន្តរជាតិ​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល​វាយ​ប្រហារ​ផង និង​ទប់ស្កាត់ជំនួយមនុស្ស​ធម៌​ផង ដោយ​មិនខ្វល់​សម្ពាធអន្តរជាតិ​

សារព័ត៌មាន​ Al Jazeera ​ផ្សាយ​​នៅ​ថ្ងៃ​ពុធ បានឲ្យ​ដឹង​ថា​​ ការវាយប្រហារតាមអាកាសរបស់​យោធា​អ៊ីស្រាអែល និងការបាញ់ផ្លោងតាមរថក្រោះបានសម្លាប់ជនជាតិប៉ាឡេស្ទីន​នៅតំបន់​ហ្គាហ្សា​​យ៉ាងតិច ៥២ នាក់ ចំពេលមានវិបត្តិមនុស្សធម៌និងការកើនឡើងសម្ពាធជាសកល។

(រូបភាព៖​ Reuters)

ទោះបីជាមានការប្រកាសនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលថា រថយន្ត​ដឹក​ជំនួយចំនួន ៩៣គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាតាមរយៈច្រក Karem Abu Salem ក៏ដោយ គឺ​មានតែរថយន្ត៥​គ្រឿងប៉ុណ្ណោះបានទៅដល់ភាគីប៉ាឡេស្ទីន ដោយនៅសល់ជាប់គាំងនៅព្រំដែនដោយសារតែបញ្ហា​ត្រួត​ពិនិត្យ​របស់យោធាអ៊ីស្រាអែល។

ក្រុម​អង្គការ​មនុស្សធម៌ រួមមាន​អង្គការអន្តរជាតិ ឯករាជ្យ និងមនុស្សធម៌ផ្នែកវេជ្ជសាស្រ្ត ដែលផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់​ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ (MSF) បានថ្កោលទោស​ចំពោះ​​ការ​ជំនួយមានកម្រិតនេះថា «ជំនួយមិនគ្រប់គ្រាន់ដ៏​គួរ​ឲ្យ​ចង់សើច​​» និងចោទប្រកាន់អ៊ីស្រាអែលគ្រាន់តែធ្វើដើម្បី​បង្វែរ​ការចោទប្រកាន់អំពីការអត់ឃ្លាននៅហ្គាហ្សា។

(រូបភាព៖​ Reuters)

ការ​តវ៉ា​អន្តរជាតិក៏​កំពុង​កើន​ឡើងផងដែរដោយ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស បារាំង និងកាណាដា បានលើកឡើងពីការព្រួយបារម្ភ ដោយមានការផ្អាក ឬពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល។ សម្តេច Pope Leo ក៏បានអំពាវនាវឱ្យបញ្ចប់អរិភាព និងការសម្របសម្រួលនៃការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ផងដែរ។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយពីទីក្រុង Beirut បានជំរុញឱ្យមេដឹកនាំពិភពលោកធ្វើអន្តរាគមន៍យ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ការឡោមព័ទ្ធ អនុញ្ញាតឱ្យមានជំនួយ ដោះលែងអ្នកជាប់ឃុំ និងបញ្ឈប់សកម្មភាពយោធាអ៊ីស្រាអែល។ លោក​បាន​អំពាវនាវ​ឲ្យ​ដក​ខ្លួន​ចេញ​ទាំងស្រុង​ពី​តំបន់​ហ្កាហ្សា ហើយ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ភាព​ធន់​របស់​ប៉ាឡេស្ទីន ដោយ​បញ្ជាក់​ថា «យើង​នឹង​នៅ​ទី​នេះ​នៅ​លើ​ទឹកដី​នៃ​មាតុភូមិ​របស់​យើង គឺ​ប៉ាឡេស្ទីន»។

ចាប់តាំងពីការផ្ទុះសង្គ្រាមនៅខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន១,១៣៩ នាក់។ ចំណែកចំនួនអ្នកស្លាប់នៅក្នុងហ្គាហ្សាបានកើនឡើងដល់៥៣,៥៧៣ នាក់ និងជាង ១២១,៦៨៨ នាក់បានរងរបួស៕

(រូបភាព៖​ Anadolu)

អត្ថបទ៖ ប៊ុន សុភាព

The post អ៊ីស្រាអែល​វាយ​ប្រហារ​ផង និង​ទប់ស្កាត់ជំនួយមនុស្ស​ធម៌​ផង ដោយ​មិនខ្វល់​សម្ពាធអន្តរជាតិ​ appeared first on Kampuchea Thmey Daily.