មូលដ្ឋានសមុទ្ររាម ធ្វើលំហាត់បាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃ

មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកម្ពុជា នឹងធ្វើលំហាត់បាញ់គ្រាប់ពិតនៅលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ក្នុងភូមិសាស្ត្រចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ The post មូលដ្ឋានសមុទ្ររាម ធ្វើលំហាត់បាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃ appeared first on Kampuchea Thmey Daily.

មូលដ្ឋានសមុទ្ររាម ធ្វើលំហាត់បាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃ

មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកម្ពុជា នឹងធ្វើលំហាត់បាញ់គ្រាប់ពិតនៅលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ក្នុងភូមិសាស្ត្រចន្លោះកោះពូលូវៃ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ឆ្នាំ២០២៥។  នេះបើតាមសេចក្តីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា ចេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

ជាការកត់សម្គាល់ ការប្រកាសពីផែនការធ្វើលំហាត់បាញ់គ្រាប់ពិតរបស់មូលដ្ឋានសមុទ្ររាមនាពេលនេះ  កើតឡើងរយៈពេលជិត១សប្ដាហ៍ បន្ទាប់ពីកងទ័ពថៃឈ្លានពាន និងបាញ់ប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ ៤៧ឆ្នាំ បាត់បង់ជីវិតទាំងព្រឹកព្រលឹមថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២៥។

មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក  ប្រាប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសពលរដ្ឋ ប្រជានេសាទ សូមកុំភាន់ច្រឡំ ពេលឮសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះ មូលដ្ឋានសមុទ្ររាម បានហាមមិនឱ្យប្រជានេសាទធ្វើដំណើរឆ្លងកាត់ ឬនេសាទ ជុំវិញតំបន់ហ្វឹកហ្វឺន បាញ់គ្រាប់ពិតនេះឡើយ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។

យ៉ាងណា នៅក្នុងសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយមេបញ្ជាមូលដ្ឋានសមុទ្រ ឧត្ដមនាវីទោ ម៉ី ឌីណា មិនបានសរសេរលម្អិតអំពីចំនួនកងទ័ពជើងទឹក យុទ្ធោបករណ៍ ដែលប្រើប្រាស់ក្នុងលំហាត់បាញ់គ្រាប់ពិតនេះឡើយ។

ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមជាផ្លូវការ កាលពីដើមខែមេសា  សម្តេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពង្រឹងមូលដ្ឋានទ័ពរបស់កម្ពុជា ជាការពារបូរណភាពទឹកដីកម្ពុជា បានល្អប្រសើរ។  កាលណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និង ប្រតិបត្តិការល្បាត, រុករក និងសង្គ្រោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាឱ្យកងទ័ពជើងទឹកបង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយ កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹកអាច បំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្ដាកោះ។

សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កងទ័ពជើងទឹកកម្ពុជា ក៏ត្រូវការបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម៕

The post មូលដ្ឋានសមុទ្ររាម ធ្វើលំហាត់បាញ់គ្រាប់ពិតលើផ្ទៃសមុទ្ររយៈពេល៣ថ្ងៃ appeared first on Kampuchea Thmey Daily.