មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ

ព្រឹទ្ធាចារ្យ​កីឡា ​សាន គឹមស៊ាន បាន​ប្រសូត​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​១៩៤៥ និង​​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ​៨០​ឆ្នាំ The post មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ appeared first on Kampuchea Thmey Daily.

មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ

ព្រឹទ្ធាចារ្យ​កីឡា ​សាន គឹមស៊ាន បាន​ប្រសូត​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​១៩៤៥ និង​​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ដោយ​បាន​បន្សល់​ទុក​ស្នាដៃ​ដ៏​ធំ​ធេង​សម្រាប់​ខ្មែរជំនាន​ក្រោយ។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន

បំណង​ប្រាថ្នា​ទី១៖ ធ្វើ​ឲ្យ​គុន​ល្បុក្កតោ​រស់​ឡើង​វិញ

លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹមស៊ាន ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ដែល​បាន​រួម​ចំណែក​​​រៀបចំ​ និង​ចង​ក្រង​ក្បាច់​គុន ​ល្បុក្កតោ ក្នុង​សម័យ​ទំនើប​​ឲ្យ​ល្បីល្បាញ​​យ៉ាង​ទូលំទូលាយ​។ លោក​​ជាស្ថាបនិក​​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ សហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសាលាល្បុក្កតោកម្ពុជា។

ការ​សម្តែង​គុនល្បុក្កតោ ក្នុង​កីឡា​ជាតិ​ឆ្នាំ​២០២៤

បើ​ទោះជា​លោក​បាន​​ត្រូវ​ភៀស​ខ្លួន​ពី​ប្រទេស ​កម្ពុជា​ ទៅ​សហរដ្ឋ​អាមេរិក ក្រោម​ការ​ចោទ​ប្រកាន់​​របស់​​ជនជាតិ​វៀតណាម ​ជុំ​វិញ​ការ​បង្ហាត់​​បង្រៀន​កីឡា​ហាប់គីដូ និង​ល្បុក្កតោ ក៏​​នៅ​លើ​ទឹក​ដី​ប្រទេស​ថ្មី លោក​ សាន គឹមស៊ាន បាន​បន្ត​ចែក​រំលែក​ចំណេះ​ជំនាញ​​ក្បាច់​គុន​មរតក​ដូនតា​ខ្មែរ​ដល់​​អ្នក​ដទៃ​​នៅ​សហរដ្ឋ​អាមេរិក។

ការ​សម្តែង​គុនល្បុក្កតោ ក្នុង​កីឡា​ជាតិ​ឆ្នាំ​២០២៤

នៅ​ឆ្នាំ​១៩៩២ លោកតា​បាន​វិលត្រឡប់​មក​ប្រទេស​កំណើត​វិញដើម្បី​ស្តារ​គុន​ល្បុក្កតោ​ បន្ទាប់​ពី​បាត់​បង់​ក្នុង​សម័យ​សង្គ្រាម។ លោក​បាន​ចាប់​ផ្តើម​បណ្តុះ​បណ្តាល​ដល់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​មាន​ធន​ធាន រហូត​​បង្កើត​​ក្លិប​បង្ហាត់​គុន​ល្បុក្កោ ​សហព័ន្ធ​គុន​ល្បុក្កតោ និង​បាន​បង្កើត​​សៀ​វភៅ​«ក្បាច់​គុន​ល្បុក្កតោ»​ដែល​មាន​ក្បួន​ខ្នាត មេគុន និង​ក្បាច់​ត្រឹម​ត្រូវ។

បំណង​ប្រាថ្នា​ទី​២៖ ដាក់​គុន​ល្បុក្កតោ ចូល​អង្គការ យូណេស្កូ

ការ​សម្តែង​គុនល្បុក្កតោ ក្នុង​កីឡា​ជាតិ​ឆ្នាំ​២០២៤

វ័យ​កាន់​តែ​ច្រើន សុខភាព​កាន់​តែ​ដុន​ដាប លោក​ព្រឹទ្ធាចារ្យ ក្រមា​មាស លោក​តា សាន គឹមស៊ាន ចង់​ឃើញ​​គុនល្បុក្កតោ ​ចូល​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភព​លោក​របស់​​អង្គការ​យូណេស្កូ ដែល​នេះ​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​​បំផុត​របស់​លោក។ ទី​បំផុត គុន​ល្បុក្កតោ ត្រូវ​បាន​ដាក់​ចូល​ដោយ​ជោគជ័យ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បំណង​ប្រាថ្នា​ទី​៣៖ ដាក់​គុនល្បុក្កតោ ចូល​កីឡា​ ស៊ីហ្គេម

លោកតា​ក្រមាមាស សាន គឹមស៊ាន ចង់​ឃើញ​គុន​ល្បុក្កតោ ​ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ពេល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។ បំណង​​ប្រាថ្នា​របស់​លោក​​បាន​សម្រេច​ដោយ​​គុន​ល្បុក្កតោ​បាន​ចូល​​ជា​ធរមាន​ក្នុង​កីឡា​ស៊ីហ្គេម។ ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន កម្ពុជាទទួល​បាន​មេដាយ​មាស​៩ ប្រាល់​៨ និង​សំរិទ្ធ​៣ ក្នុង​ចំណោម​វិញ្ញាសា​ចំនួន​២១​នៃ​គុន​ល្បុក្កតោ​ក្នុងកីឡា​ស៊ីហ្គេម។

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បំពាក់​មេដាយ​ដល់​ជ័យលាភី​ក្នុង​កីឡា​ស៊ីហ្គេម

ជា​រួម ព្រឹទ្ធាចារ្យក្រមា​មាស​ សាន គឹមស៊ាន បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ពេញ​មួយ​ជីវិត​ដើម្បី​​ធ្វើ​ឲ្យ​កីឡា​គុន​ល្បុក្កតោ​ រស់​ឡើង​វិញ និង​ត្រូវ​បាន​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក ហើយ​បាន​ចូល​ក្នុង​បញ្ជី​កីឡា​ស៊ីហ្គេម និង​អង្គការ​យូណេស្កូ៕

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ក្នុង​កម្មវិធី​ប្រកួត​យុទ្ធគុន​ខ្មែរ​បុរាណ​ ពាន​សម្តេច​រង្វាន់​សម្តេច​ធិបតី

អត្ថបទ៖ វីរបុត្រ

The post មុន​លា​ចាក​លោក ព្រឹទ្ធាចារ្យ សាន គឹមស៊ាន បាន​សម្រេច​បំណង​ប្រាថ្នា​ធំ​ ៣​ ដើម្បី​ជាតិ appeared first on Kampuchea Thmey Daily.