កង​កម្លាំង​វិស្វកម្ម​លេខ៧១៦ ទទួល​បាន​ឱសថ​សម្រាប់​សង្គ្រោះ​សុខភាព​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កង​កម្លាំងវិស្វកម្ម លេខ៧១៦ ដែលកំពុង​បំពេញ​ភារកិច្ច​កសាងផ្លូវ ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ភូមិ​សាស្រ្ត​ស្រុក​អូររាំង​ដែល​ជា​គម្រោង The post កង​កម្លាំង​វិស្វកម្ម​លេខ៧១៦ ទទួល​បាន​ឱសថ​សម្រាប់​សង្គ្រោះ​សុខភាព​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.

កង​កម្លាំង​វិស្វកម្ម​លេខ៧១៦ ទទួល​បាន​ឱសថ​សម្រាប់​សង្គ្រោះ​សុខភាព​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កង​កម្លាំងវិស្វកម្ម លេខ៧១៦ ដែលកំពុង​បំពេញ​ភារកិច្ច​កសាងផ្លូវ ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ភូមិ​សាស្រ្ត​ស្រុក​អូររាំង​ដែល​ជា​គម្រោង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែនដោយផ្តោត​លើ​ការ​កសាង​ផ្លូវក្រវ៉ាតព្រំដែន» ទទួល​បាន​ចុះសួសុខទុកពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី។

ក្នុងការចុះសួសុខទុក្ខនេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តមណ្ឌលគិរី មន្ទីរសុខាភិបាល និងមន្រ្តីជាច្រើនអង្គភាពទៀត និងនាំយកសម្ភារៈនិងឱសថថ្នាំលាបស្បែកការពារមូស សត្វល្អិតសរុបចំនួន ២៩មុខ។

លោកស្រី វិន ស៉ីធួន អភិបាល​រង​ខេត្តមណ្ឌលគិរី​បាន​ពាំនាំ​ការ​ផ្ញាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែល​ជា​និច្ចកាល លោក តែង​តែ​គិតគូរ​ចំពោះ​កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​តាម​ព្រំដែន ជាពិសេស កងកម្លាំងវិស្វកម្ម ដែលកំពុងកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

លោកស្រី អភិបាលរងខេត្ត បាន​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្ម ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ រួមចំណែកស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារសំខាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រី បានផ្តាំផ្ញើដល់កងកម្លាំងវិស្វកម្មទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ដែលបានចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក ឧត្តម សេនីយ៍ នង សុភក្រ្តា មេបញ្ជាការកងស្ថាបនា ថ្នល់លេខ ៧១៦ ក៏បានលើកឡើង​និង​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ខេត្តមណ្ឌលគិរី ទាំងអស់​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់ និង​ចំណាយ​ពេល​វេលាដ៏មានតម្លៃ ក្នុង​ការ​ចុះ​មក​សួរសុខទុក្ខ និងផ្តល់ឱសថមួយចំនួន ដល់កងកម្លាំងវិស្វកម្ម ដែល​កំពុង​បំពេញ​ភារកិច្ច​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរីនាពេលនេះ៕

អត្ថបទ ៖ រៀម សុខហេង

The post កង​កម្លាំង​វិស្វកម្ម​លេខ៧១៦ ទទួល​បាន​ឱសថ​សម្រាប់​សង្គ្រោះ​សុខភាព​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី appeared first on Kampuchea Thmey Daily.