សិប្បកម្មខ្មែរសេរ៉ាម៉ិច មានសន្ទុះគាំទ្រពីភ្ញៀវក្នុងស្រុក ខណៈការនាំចេញថយចុះ

សិប្បកម្មខ្មែរសេរ៉ាម៉ិច ដែលជាកន្លែងផលិតសម្ភារផ្ទះបាយ និងវត្ថុអនុស្សាវរីយ៍អំពីដីឥដ្ឋ ខេត្តសៀមរាប បច្ចុប្បន្នមានតែតម្រូវការក្នុងស្រុក ... The post សិប្បកម្មខ្មែរសេរ៉ាម៉ិច មានសន្ទុះគាំទ្រពីភ្ញៀវក្នុងស្រុក ខណៈការនាំចេញថយចុះ appeared first on Kampuchea Thmey Daily.

សិប្បកម្មខ្មែរសេរ៉ាម៉ិច មានសន្ទុះគាំទ្រពីភ្ញៀវក្នុងស្រុក ខណៈការនាំចេញថយចុះ

សិប្បកម្មខ្មែរសេរ៉ាម៉ិច ដែលជាកន្លែងផលិតសម្ភារផ្ទះបាយ និងវត្ថុអនុស្សាវរីយ៍អំពីដីឥដ្ឋ ខេត្តសៀមរាប បច្ចុប្បន្នមានតែតម្រូវការក្នុងស្រុក ខណៈការនាំចេញរៀងថយចុះបន្ដិចដោយសារស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់នៅមានភាពមិនប្រាកដប្រជា។

អ្នកនាង អ្នកនាង ឈន់ គឹមឡែន អ្នកគ្រប់គ្រងហាង នៃសិប្បកម្មខ្មែរសេរ៉ាម៉ិច ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្ននេះ ការផលិតសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ នៅក្នុងសិប្បកម្មរបស់អ្នកនាង ឃើញថាមានសន្ទុះគាំទ្រខ្លាំងត្រឹមតែភ្ញៀវក្នុងស្រុក ពិសេសគឺអ្នកទេសចរ ចំណែកការនាំចេញវិញរៀងថយចុះបន្ដិច បើធៀបនឹងឆ្នាំ២០១៩។

អ្នកនាង ឈន់ គឹមឡែន បានប្រាប់ដឹងទៀតថា ចំពោះបញ្ហាដែលមិនសូវមានការនាំចេញទៅក្រៅប្រទេសដូចមុន ក៏ព្រោះតែបច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច និងសង្គ្រាម ដែលធ្វើឱ្យការលក់ដូរផលិតផលខ្លះពិបាកនាំចេញ និងពិបាករកទីផ្សារ។

ទោះជាយ៉ាងណា អ្នកនាង បញ្ជាក់ថា ដ្បិតការនាំចេញផលិតផលមានដូចជា៖ ចាន ឆ្នាំង និងវត្ថុអនុស្សាវរីយ៍ដែលមាននៅសិប្បកម្មខ្មែរសេរ៉ាម៉ិច មិនសូវបានច្រើនដូចពីមុនក៏ពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះ អ្នកនាង គឹមឡែន ក៏មើលឃើញថា ផលិតផលដែលជាស្នាដៃរបស់ខ្មែរសេរ៉ាម៉ិច ក៏មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ដែលជាភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរមកពីបណ្ដាប្រទេសផ្សេងៗ តែងតែនិយមចូលទស្សនាកម្សាន្ត និងបានជួយទិញវត្ថុអនុស្សាវរីយ៍ទាំងនេះ ផងដែរ។

សិប្បកម្មខ្មែរសេរ៉ាម៉ិច ខេត្តសៀមរាប ជាមជ្ឃមណ្ឌលពហុជំនាញមួយ ដែលមានសមត្ថភាពផលិត សម្ភារផ្ទះបាយ និងវត្ថុអនុស្សាវរីយ៍ជាង១ពាន់មុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ សម្រាប់ពេលបច្ចុប្បន្នសិប្បកម្មក៏មានទទួលបង្រៀនការស្មូនរូបដល់សាធារណៈជន និងបានជួយបង្កើតការងារដល់យុវជនប្រមាណជាង៣០នាក់ ដែលកំពុងបម្រើការនៅទីនោះ៕

អត្ថបទ ៖​ សួស សិត

The post សិប្បកម្មខ្មែរសេរ៉ាម៉ិច មានសន្ទុះគាំទ្រពីភ្ញៀវក្នុងស្រុក ខណៈការនាំចេញថយចុះ appeared first on Kampuchea Thmey Daily.