អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគ លើកទី៤ក្នុងប្រវត្តិសាស្ត្រ
នេះការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់បានគ្រងជើងឯក៣លើកកន្លងមក The post អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគ លើកទី៤ក្នុងប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក«ខេមបូឌានព្រីមៀរលីគ» រដូវកាល២០២៤-២៥ បន្ទាប់ពីយកឈ្នះ ណាហ្គាវើលដ៏ ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី៣០ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

នៅវគ្គទី១ ព្រះខ័នរាជស្វាយរៀង បើកការនាំមុខ ១-០ នៅនាទីទី១ដោយកីឡាករសញ្ជាតិប្រេស៊ីល Cristian នៅនាទី១៦ ប៉ុន្តែនៅវគ្គទី២ កីឡាករ Kametani បានស៊ុតឲ្យ ណាហ្គាវើលដ៍ តាមស្មើ ១-១ នៅនាទី៥០។ ក្រោយតាមស្មើ ណាហ្គាវើលដ៍ កាន់តែធ្វើបានល្អ ខណៈម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងមានបញ្ហាកីឡាកររបួសជាបន្តបន្ទាប់។ ការប្រកួតពិតជាតឹងតែងខ្លាំងមែន ស្ទើរតែបញ្ចប់ការប្រកួតទៅហើយ ប៉ុន្តែនៅម៉ោងបន្ថែម ៩០+៧ ខ្សែការពារ Odawara ចូលគ្រាប់បាល់ជ័យជម្នះ ២-១។
ជ័យជម្នះបាន៣ពិន្ទុបន្ថែមនេះ គ្រប់គ្រាន់ឲ្យ ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯកដោយមាន៧៣ពិន្ទុ នាំមុខ១០ពិន្ទុលើ ភ្នំពេញក្រោន ដែលមាន៦៣ពិន្ទុ បើទោះភ្នំពេញក្រោន ឈ្នះទាំង៣ប្រកួតដែលនៅសល់ក៏មិនអាចមានពិន្ទុលើ ព្រះខ័នរាជស្វាយរៀងឡើយ។

នេះការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់បានគ្រងជើងឯក៣លើកកន្លងមក គឺឆ្នាំឆ្នាំ២០១៣ ២០១៩ និង២០២៣-២៤៕

អត្ថបទ៖ វីរបុត្រ
The post អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគ លើកទី៤ក្នុងប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.