រដ្ឋអំពាវនាវដល់ពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២
ក្រសួងពាណិជ្ជកម្ម(MoC) បានអំពាវនាវដល់បណ្តាពាណិជ្ជករ និងផលិតករក្នុងស្រុកចូលរួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២២(The 22nd China-ASEAN Expo)» The post រដ្ឋអំពាវនាវដល់ពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម(MoC) បានអំពាវនាវដល់បណ្តាពាណិជ្ជករ និងផលិតករក្នុងស្រុកចូលរួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២២(The 22nd China-ASEAN Expo)» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីជូនដំណឹង MoC ក្រសួងពាណិជ្ជកម្ម នឹងបន្តចូលរួមរៀបចំ “ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22nd China-ASEAN Expo)” ដែលរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ចិន- អាស៊ានដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ អន្តរជាតិ ទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងថា៖«ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។ ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន ផលិតករកម្ពុជា និងសាធារណជនទូទៅ ដែលមានបំណងចូលរួម តាំងបង្ហាញ/លក់ផលិតផល/សេវាកម្ម និងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន សូមរៀបចំ ដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗឱ្យបានច្រើនកុះករចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូត ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ជាកំណត់»។

ប្រសិនបើពាណិជ្ជករ និងផលិតករដែលមានបំណងចូលរួមអាចធ្វើការទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕
The post រដ្ឋអំពាវនាវដល់ពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ appeared first on Kampuchea Thmey Daily.