លោក Yoon លាលែងពីតំណាងបក្ស PPP បើកផ្លូវឲ្យបេក្ខជនថ្មី Kim Moon-soo
លោក Yoon Suk Yeol ប្រកាសលាលែងពីតំណាងគណបក្សអំណាចប្រជាជន (PPP) សម្រាប់តំណែងប្រធានាធិបតី ដើម្បីបើកផ្លូវឲ្យ Kim Moon-soo តំណាងបក្សនេះ... The post លោក Yoon លាលែងពីតំណាងបក្ស PPP បើកផ្លូវឲ្យបេក្ខជនថ្មី Kim Moon-soo appeared first on Kampuchea Thmey Daily.

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយអំណាចសាលក្រមតុលាការធម្មនុញ្ញ កាលដើមខែមេសា បានប្រកាសលាលែងពីតំណាងគណបក្សអំណាចប្រជាជន (PPP) សម្រាប់តំណែងប្រធានាធិបតី ដើម្បីបើកផ្លូវឲ្យ Kim Moon-soo តំណាងបក្សនេះប្រកួតសម្រាប់តំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅថ្ងៃ៣ខែមិថុនាខាងមុខនេះ។

លោក Yoon Suk Yeol បានតំណាងគណបក្សអំណាចប្រជាជន People Power Party (PPP) សម្រាប់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០២២ ហើយ ក៏បានឈ្នះការបោះឆ្នោតក្នុងចំនួនតិចតួចធៀបជាមួយគណបក្សប្រជាធិបតេយ្យតំណាងដោយ លោក Lee Jae-myung។
លោក Yoon Suk Yeol បានដឹកនាំប្រទេសកូរ៉េខាងត្បូងជាង២ឆ្នាំ ចាប់តាំងពីខែមិថុនាឆ្នាំ២០២២ និងត្រូវបានរកឃើញកំហុសដោយសារតែការច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ដែលនាំឲ្យមានភាពវឹកវរផ្នែកនយោបាយយ៉ាងជ្រៅនៅប្រទេសកូរ៉េ។ រដ្ឋសភាជាតិកូរ៉ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យរួមជាមួយសមាជិកសភារបស់គណបក្សកាន់អំណាចផង បានបោះឆ្នោតប្រឆាំងការដាក់បញ្ជាអាជ្ញាសឹកនោះ ហើយ១៤ថ្ងៃក្រោយមក រដ្ឋសភាជាតិក៏បានឆ្នោតសេចក្តីស្នើព្យួរតំណែងប្រធានាធិបតី រហូតដល់តុលាការធម្មនុញ្ញសម្រាប់ជាឯកច្ឆ័ន្ទដកលោកចេញពីអំណាចនៅថ្ងៃទី៤ខែមេសា២០២៥។
លោក .Yoon Suk Yeol បានបង្ហោះសារនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា៖«ថ្ងៃនេះខ្ញុំចាកចេញពីគណបក្សអំណាចប្រជាជន។ ខ្ញុំសូមជូនពរបេក្ខជនប្រធានាធិបតី លោក Kim Moon-soo ឲ្យឈ្នះការបោះឆ្នោតប្រធានាធិបតី ដែលជាវាសនាសាធារណៈរដ្ឋកូរ៉េពឹងផ្អែកនេះ»។
លោក Kim Moon-soo បេក្ខជនប្រធានាធិបតីតំណាងគណបក្សអំណាចប្រជាជន (PPP) សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅដើមខែមិថុនាខាងមុខនេះ ដោយត្រូវប្រជែងជាមួយបេក្ខជនមកពីបក្ស៦ផ្សេងទៀត ប៉ុន្តែការប្រជែងធំបំផុតគឺ លោក Lee Jae-myung ដែលតំណាងរបស់បក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏មានប្រជាប្រិយភាព។
យោងការផ្សាយរបស់រ៉យទ័រ ដែលបានដកស្រង់ការស្ទង់មតិធ្វើឡើងដោយ Gallup Korea ការគាំទ្របេក្ខជនតំណាងបក្សអំណាចប្រជាជន លោក Kim Moon-soo មានត្រឹមតែ២៩ភាគរយ ប្រៀបធៀបការគាំទ្រ លោក Lee Jae-myung មានរហូតដល់៥១ភាគរយឯណោះ៕
ដោយ រ៉ាន់ រើយ

The post លោក Yoon លាលែងពីតំណាងបក្ស PPP បើកផ្លូវឲ្យបេក្ខជនថ្មី Kim Moon-soo appeared first on Kampuchea Thmey Daily.