តារាជើងចាស់ Michael លួងចិត្តខ្លួនឯងថា ទ្រនំ TVB លែងសក្តិសមនឹងគាត់ទៀតហើយ
Michael Tao បានបង្ហាញអំពីអារម្មណ៍ពិតរបស់ខ្លួនថា គាត់លែងសក្តិសមនឹងការវិលត្រឡប់មកកាន់ប៉ុស្តិ៍ទូរទស្សន៍ TVB... The post តារាជើងចាស់ Michael លួងចិត្តខ្លួនឯងថា ទ្រនំ TVB លែងសក្តិសមនឹងគាត់ទៀតហើយ appeared first on Kampuchea Thmey Daily.

តារាសម្ដែងជើងចាស់របស់ហុងកុង លោក Michael Tao បានបង្ហាញអំពីអារម្មណ៍ពិតរបស់ខ្លួនថា គាត់លែងសក្តិសមនឹងការវិលត្រឡប់មកកាន់ប៉ុស្តិ៍ទូរទស្សន៍ TVB ដែលធ្លាប់ជាទ្រនំរកប្រាក់ចំណូលនិងសាងភាពល្បីល្បាញទៀតហើយ ពីព្រោះស្ថានីយមួយនេះផ្តល់ឱកាសតិចតួចសម្រាប់តួសម្តែងជើងចាស់ដូចជារូបគាត់។

យោងតាមសារព័ត៌មាន The Star នៅក្នុងបទសម្ភាសន៍ជាមួយ HK01 តារាប្រុសវ័យ៦៣ឆ្នាំដែលបានចាកចេញពី TVB ដល់ទៅពីរលើក នោះគឺលើកទីមួយក្នុងឆ្នាំ១៩៩៧ និងលើកទី២ក្នុងឆ្នាំ ២០០៩ បានលាតត្រដាងនូវអារម្មណ៍ពិតដែលថា គាត់បានបដិសេធការអញ្ជើញពីនាយកប្រតិបត្តិជាន់ខ្ពស់នៅស្ថានីយទូរទស្សន៍ឲ្យត្រលប់មកវិញ។
តួហុងកុងជើងចាស់ បានចែករំលែកដោយធ្វើការអត្ថាធិប្បាយអំពីការផ្លាស់ប្តូររបស់ TVB ក្នុងការផ្តល់ឱកាសបន្ថែមដល់អ្នកមានទេពកោសល្យវ័យក្មេងថា «ខ្ញុំស្គាល់ស្ថានីយនេះច្បាស់ណាស់ មិនមានការយកចិត្តទុកដាក់ពិសេសសម្រាប់មនុស្សក្នុងវ័យ ឬជំនាន់របស់ខ្ញុំទេ»។
លោក Michael Tao បាននិយាយទាំងតូចចិត្តថា «ខ្ញុំគិតថា វាគួរតែមានតួនាទីអ្វីដែលពួកគេអាចផ្តល់ឲ្យខ្ញុំ ហើយដំណាក់កាលនេះ យើងគួរតែឆ្លងកាត់ភ្លើង មិនមែនប្រជែងយកពន្លឺទៀតទេ។ នោះហើយក៏ជាមូលហេតុដែលខ្ញុំមានអារម្មណ៍ថា TVB មិនស័ក្តិសមសម្រាប់ខ្ញុំទៀតទេ»។
Michael Tao បានចាប់ផ្តើមអាជីពសម្ដែងរបស់គាត់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាមួយប៉ុស្តិ៍ទូរទស្សន៍ TVB ដោយទទួលបានប្រជាប្រិយភាពនៅក្នុងភាពយន្ត «Housewife Killer» នេះបានពង្រឹងតំណែងរបស់គាត់ក្នុងនាមជាកំពូលតារាសម្តែងប្រចាំប៉ុស្តិ៍ចំណាស់មួយនេះ ។
នៅក្នុងឆ្នាំ១៩៩៧ តារាប្រុសបានផ្លាស់ទៅទូរទស្សន៍ ATV ដែលជាគូប្រជែង បន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ TVB ។ ក្រោយមក Michael Tao បានត្រលប់ទៅ TVB វិញក្នុងឆ្នាំ ២០០៤ ជាកន្លែងដែលគាត់បានបន្តសម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ទោះយ៉ាងណាក៏ដោយ បញ្ហាជាមួយកិច្ចសន្យារបស់គាត់ម្តងទៀតបានធ្វើឲ្យគាត់ចាកចេញពីស្ថានីយទូរទស្សន៍ក្នុងឆ្នាំ ២០០៩។
យ៉ាងណាមិញ មុនពេលលោក Michael Tao ត្អូញត្អែរអំពីវិបិត្តិធំនៅក្នុងស្ថានីយ៍មួយនេះ តារាសម្តែងជាច្រើនរួមទាំង Benjamin Yuen និង Henry Lo បាននិយាយអំពីការធ្លាក់ចុះនៃឱកាសនៅ TVB ដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគេ ហើយនោះឈានដល់តារាប្រុស-ស្រីជាច្រើន សម្រេចរកការងារក្រៅម៉ោង ទប់នឹងការចំណាយផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែង Sirilak Kwong ក្លាយជាតារាថៃគំរូសម្រាប់ស្រីៗចង់កែសម្ផស្សតាម
The post តារាជើងចាស់ Michael លួងចិត្តខ្លួនឯងថា ទ្រនំ TVB លែងសក្តិសមនឹងគាត់ទៀតហើយ appeared first on Kampuchea Thmey Daily.