ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

លោកស្រី Claudia Sheinbaum បានបដិសេធ​​យ៉ាង​ដាច់​អហង្ការ​នូវសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយទាហានអាមេរិកចូលទៅ... The post ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន appeared first on Kampuchea Thmey Daily.

ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន

លោកស្រី Claudia Sheinbaum បានបដិសេធ​​យ៉ាង​ដាច់​អហង្ការ​នូវសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពង្រាយទាហានអាមេរិកចូលទៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

លោកស្រី Claudia Sheinbaum (រូបថត៖ Reuters)

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera ប្រធានាធិបតី​ម៉ិកស៊ិក​ កាល​ពី​ថ្ងៃ​ទី​៣​ឧសភាបាននិយាយថា លោក ត្រាំ បានសួរលោកស្រី​ក្នុងអំឡុងពេលហៅទូរសព្ទ អំពី​របៀបដែលគាត់អាចជួយប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបានស្នើ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​​ទាហានអាមេរិក។

លោក​ស្រី Sheibaum បាន​បន្ថែម​ថា លោកស្រី​បានបដិសេធដោយប្រាប់​លោក ត្រាំ ថា៖ «យើងនឹងមិនទទួលយកវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងទឹកដីរបស់យើងទេ។ ខ្ញុំបានប្រាប់គាត់ថា “ទេ” ប្រធានាធិបតី ត្រាំ ទឹកដីរបស់យើងគឺមិនអាចរំលោភបាន​ទេ អធិបតេយ្យភាពរបស់យើងគឺមិនអាចរំលោភបាន​ឡើយ អធិបតេយ្យភាពរបស់យើងគឺមិនមែនសម្រាប់លក់​ដូរ​ទេ»។

ការអត្ថាធិប្បាយរបស់​មេ​ដឹក​នាំ​ម៉ិកស៊ិក បាន​ធ្វើ​ឡើងមួយថ្ងៃបន្ទាប់ពីកាសែត Wall Street Journal បានរាយការណ៍ថា លោក ត្រាំ កំពុងដាក់សម្ពាធលើប្រទេសម៉ិកស៊ិក​ឲ្យ​អនុញ្ញាត «ការចូលរួមរបស់យោធាអាមេរិកកាន់តែស៊ីជម្រៅ» ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន។

កាសែត Wall Street Journal បាន​ផ្សាយ​ថា «ភាពតានតឹងបានកើនឡើង» ក្នុងអំឡុងពេលការហៅទូរសព្ទកាលពីថ្ងៃទី​១៦​ខែមេសា រវាងមេដឹកនាំទាំងពីរ ខណៈដែលលោក ត្រាំ «បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធអាមេរិកដើរតួនាំមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៊ិកដែលផលិត និងរត់ពន្ធ​សារធាតុ fentanyl ទៅកាន់សហរដ្ឋអាមេរិក»។

សូម​បញ្ជាក់​ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បានវាយប្រហារម្តងហើយម្តងទៀត​ទៅ​លើ​ម៉ិកស៊ិក និង​កាណាដា ជុំវិញការជួញដូរគ្រឿងញៀន។ លោក​បាន​ចោទ​ប្រទេស​ទាំង​ពីរ​ថា​បាន​អនុញ្ញាត​ឲ្យ​មាន​ថ្នាំ​ញៀន​ខុស​ច្បាប់ ជា​ពិសេស​បំផុត​គឺ​សារធាតុ Fentanyl ហូរ​​ចូល​តាម​ព្រំដែន​របស់​ពួកគេ​ចូល​​ទៅ​ក្នុង​​ទឹក​ដី​​អាមេរិក៕

ដោយ៖ ឈាង

The post ម៉ិកស៊ិក ច្រានចោល​សំណើ​របស់ ត្រាំ ដែល​ចង់​ដាក់​ពង្រាយកងទ័ពអាមេរិក​​​លើ​ទឹកដី​ខ្លួន appeared first on Kampuchea Thmey Daily.