សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង The post សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់ appeared first on Kampuchea Thmey Daily.

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង និងបានឃាត់មនុស្សលេងល្បែងមាន់ជល់ ចំនួន ១១ នាក់ រួមទាំងម៉ូតូជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងនៅព្រឹកនេះថា លោកបានចុះដឹកនាំកម្លាំងអយ្យាការនិងកម្លាំងអធិការនគរបាលស្រុកចិត្របុរី ដោយផ្ទាល់ ដោយឃាត់បានមនុស្ស ចំនួន ១១ នាក់ និងម៉ូតូជាច្រើនគ្រឿង បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរី។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់ខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី ឃាត់បានមនុស្ស ១១នាក់ រួមទាំងវត្ថុតាង ម៉ូតូចំនួន ២៨ គ្រឿង រ៉ឺម៉ក ០១ គ្រឿង និងរថយន្ត លុចស៊ីស ៣០០ ចំនួន ០១ គ្រឿង មាន់០៤ក្បាល យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ប្រុញ វិធិន



The post សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់ appeared first on Kampuchea Thmey Daily.