ឈៀងម៉ៃជួបគ្រោះរញ្ជួយដីកម្រិត ១.៣ រ៉ិចទ័រ ខណៈមីយ៉ាន់ម៉ា ញ័រ ៤ ដង

គ្រោះរញ្ជួយដីនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្នុងកម្រិត ១.៣រ៉ិចទ័រ កាលពីព្រឹកមិញនេះ ខណៈនៅមីយ៉ាន់ម៉ា ... The post ឈៀងម៉ៃជួបគ្រោះរញ្ជួយដីកម្រិត ១.៣ រ៉ិចទ័រ ខណៈមីយ៉ាន់ម៉ា ញ័រ ៤ ដង appeared first on Kampuchea Thmey Daily.

ឈៀងម៉ៃជួបគ្រោះរញ្ជួយដីកម្រិត ១.៣ រ៉ិចទ័រ ខណៈមីយ៉ាន់ម៉ា ញ័រ ៤ ដង

គ្រោះរញ្ជួយដីនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ក្នុងកម្រិត ១.៣រ៉ិចទ័រ កាលពីព្រឹកមិញនេះ ខណៈនៅមីយ៉ាន់ម៉ា កើតមានការរញ្ជួយដល់ទៅ ៤ដង ខ្លាំងបំផុតក្នុងកម្រិត ៣.៦ រ៉ិចទ័រ ដោយមិនមានការរាយការណ៍ពីអ្នករបួស ឬស្លាប់នូវឡើយទេ។

រូបភាព៖ thethaiger

យោងតាមគេហទំព័រមជ្ឈមណ្ឌលតាមដានការរញ្ជួយដីរបស់ប្រទេសថៃ នាយកដ្ឋានឧតុនិយមរាយការណ៍អំពីចលនារញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ១.៣រ៉ិចទ័រ បានកើតឡើងនៅឃុំ Mae Taeng ស្រុក Mae Taeng ខេត្តឈៀងម៉ៃ នៅម៉ោងប្រមាណ ៤ និង ៣៦នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងជម្រៅ ២គីឡូម៉ែត្រ។ យ៉ាងណាក៏ដោយ ក៏មិន​មាន​របាយការណ៍​បឋម​អំពីអ្នករង​របួស ឬ​ស្លាប់នៅក្នុងហេតុការណ៍​ រួមទាំងការខូចខាតពីការរញ្ជួយដីដ៏ធំសម្បើមនេះដែរ។

ដោយឡែក ក្នុងពេលជាមួយគ្នានេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាឯណោះ ក៏មានមានការរញ្ជួយដីចំនួន ៤លើកផ្ទួនៗគ្នាដែរ៖

-លើកទីមួយ គឺនៅវេលាម៉ោង ០០ និង ១៨នាទីអាធាត្រ គ្រោះរញ្ជួយដីកម្រិត ២.៦ រិចទ័រ ក្នុងជម្រៅគឺ ២ គីឡូម៉ែត្រ។

-វេលាម៉ោង ០៣:២១ ទៀបភ្លឺ គ្រោះរញ្ជួយដីកម្រិត ៣.៥ រិចទ័រ ក្នុងជម្រៅ ១០ ​គីឡូម៉ែត្រ ។

-វេលាម៉ោង ០៥ និង៤៥នាទីព្រឹក ​គ្រោះរញ្ជួយដីកម្រិត ៣.៦ រិចទ័រ​ ក្នុងជម្រៅ ១០ ​គីឡូម៉ែត្រ ។

-​នៅ​ម៉ោង​៦​និង​៣៥​នាទី​ព្រឹក គ្រោះរញ្ជួយដីកម្រិត ​៣.០​រ៉ិ​ច​ទ័​រ ក្នុងជម្រៅ​១០​គីឡូម៉ែត្រ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខេត្ត​នៅភាគកណ្តាលថៃ​រងការ​វាយប្រហារដោយជំនន់ទឹកភ្លៀងភ្លាមៗ

The post ឈៀងម៉ៃជួបគ្រោះរញ្ជួយដីកម្រិត ១.៣ រ៉ិចទ័រ ខណៈមីយ៉ាន់ម៉ា ញ័រ ៤ ដង appeared first on Kampuchea Thmey Daily.