ទីក្រុងហាណូយ របស់វៀតណាម សម្រេចដកផ្ទាំងផ្សាយ ដែលមានសត្វព្រាប ទុំលើមួកទាហានអាមេរិក

បរទេស៖ អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាម បានដកផ្ទាំងរូបភាព ដែលបង្ហាញពីសត្វព្រាបឈរ នៅលើមួករបស់ទាហានអាមេរិក នៅក្នុងតំបន់បឹង Hoan Kiem បន្ទាប់ពីរូបភាពនេះ បានរីករាលដាលនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម, នេះបើយោងតាមការបញ្ជាក់របស់ BBC ។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ជាច្រើនដែលបង្ហាញ ពីការរក្សាសិទ្ធិដោយកាសែត Tien Phong ត្រូវបានផ្សព្វផ្សាយតាំងពីថ្ងៃពុធ ទី ២៣ មេសា ដោយមានមតិរិះគន់ជាច្រើន និងសំណើសុំដករូបភាពនេះចេញ។ គិតត្រឹមរសៀលថ្ងៃទី២៤ ខែមេសា BBC មិនអាចរកឃើញរូបភាពនេះ នៅលើគេហទំព័ររបស់កាសែត Tien Phong នោះទេ។ ផ្នែកខាងលើនៃផ្ទាំងផ្សព្វផ្សាយធំមានសារ “អបអរសាទរខួបលើកទី 50 នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ” នៅលើផ្ទៃខាងក្រោយនៃទង់ជាតិ នៃរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។ នៅផ្នែកខាងក្រោមនៃផ្ទាំងរូបភាពបង្ហាញសត្វព្រាបពណ៌ស ដែលជានិមិត្តរូបនៃសន្តិភាព ដែលទុំនៅលើមួកដែលមានអក្សរ USA បោះពុម្ពនៅលើវា ជាមួយនឹងទង់ជាតិអាមេរិកដែលរសាត់នៅពីលើពាក្យស្លោកពណ៌ក្រហម “វៀតណាមឈ្នះ” […]

ទីក្រុងហាណូយ របស់វៀតណាម សម្រេចដកផ្ទាំងផ្សាយ ដែលមានសត្វព្រាប ទុំលើមួកទាហានអាមេរិក

បរទេស៖ អាជ្ញាធរក្រុងហាណូយ ប្រទេសវៀតណាម បានដកផ្ទាំងរូបភាព ដែលបង្ហាញពីសត្វព្រាបឈរ នៅលើមួករបស់ទាហានអាមេរិក នៅក្នុងតំបន់បឹង Hoan Kiem បន្ទាប់ពីរូបភាពនេះ បានរីករាលដាលនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម, នេះបើយោងតាមការបញ្ជាក់របស់ BBC ។

យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ជាច្រើនដែលបង្ហាញ ពីការរក្សាសិទ្ធិដោយកាសែត Tien Phong ត្រូវបានផ្សព្វផ្សាយតាំងពីថ្ងៃពុធ ទី ២៣ មេសា ដោយមានមតិរិះគន់ជាច្រើន និងសំណើសុំដករូបភាពនេះចេញ។

គិតត្រឹមរសៀលថ្ងៃទី២៤ ខែមេសា BBC មិនអាចរកឃើញរូបភាពនេះ នៅលើគេហទំព័ររបស់កាសែត Tien Phong នោះទេ។ ផ្នែកខាងលើនៃផ្ទាំងផ្សព្វផ្សាយធំមានសារ “អបអរសាទរខួបលើកទី 50 នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ” នៅលើផ្ទៃខាងក្រោយនៃទង់ជាតិ នៃរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។

នៅផ្នែកខាងក្រោមនៃផ្ទាំងរូបភាពបង្ហាញសត្វព្រាបពណ៌ស ដែលជានិមិត្តរូបនៃសន្តិភាព ដែលទុំនៅលើមួកដែលមានអក្សរ USA បោះពុម្ពនៅលើវា ជាមួយនឹងទង់ជាតិអាមេរិកដែលរសាត់នៅពីលើពាក្យស្លោកពណ៌ក្រហម “វៀតណាមឈ្នះ” ។

BBC បានផ្ទៀងផ្ទាត់ថា ផ្ទាំងរូបភាពនេះត្រូវបានដាក់នៅកាច់ជ្រុងផ្លូវ Dinh Tien Hoang និង Le Thach ទល់មុខសួនផ្កា Ly Thai To ហើយត្រូវបានដកចេញនៅល្ងាចថ្ងៃទី ២៣ ខែមេសា។

នៅថ្ងៃបន្ទាប់វាត្រូវបានជំនួស ដោយផ្ទាំងរូបភាពមួយផ្សេងទៀត ជាមួយនឹងរូបភាពសំខាន់ នៃរថក្រោះបុក តាមច្រកទ្វារវិមានឯករាជ្យ និងសារថា “៥០ ឆ្នាំនៃការរំដោះភាគខាងត្បូងប្រទេសជាតិ ត្រូវបានរួបរួមតែមួយ” ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ផ្ទាំងផ្សាយពាណិជ្ជកម្ម នៃប្រភេទនេះបានផ្តល់នូវរូបរាងថ្មី ដល់ផ្លូវសំខាន់ៗក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ខណៈដែលសកម្មភាព ជាបន្តបន្ទាប់ដើម្បីអបអរសាទរ ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសាកំពុងប្រព្រឹត្តទៅ៕
ប្រែសម្រួលៈ ណៃ តុលា