ប្រមុខរដ្ឋស្ដីទីលើកលែងទោសឱ្យលោក សម សេរី ក្រោយទទួលយកការសុំទោស

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យលើកលែងទោសដល់ទណ្ឌិត សម សេរី លើសំណុំរឿងទាំង៦ករណី ចាប់ពីថ្ងៃទី៦ ខែមេសានេះតទៅ។ The post ប្រមុខរដ្ឋស្ដីទីលើកលែងទោសឱ្យលោក សម សេរី ក្រោយទទួលយកការសុំទោស appeared first on Kampuchea Thmey Daily.

ប្រមុខរដ្ឋស្ដីទីលើកលែងទោសឱ្យលោក សម សេរី ក្រោយទទួលយកការសុំទោស

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យលើកលែងទោសដល់ទណ្ឌិត សម សេរី លើសំណុំរឿងទាំង៦ករណី ចាប់ពីថ្ងៃទី៦ ខែមេសានេះតទៅ។ ការសម្រេចនេះគឺដោយសម្ដេចទទួលសំណើពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងព្រះរាជក្រឹត្យថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលើកលែងទោសដល់លោក សម សេរី កើតឆ្នាំ១៩៨០ ឱ្យរួចពីទោសទណ្ឌដែលបានកម្រិតក្នុងសាលក្រមចំនួន៦ដែលមានទោសដាក់ពន្ធនាគារពី១៨ខែដល់៩ឆ្នាំ ព្រមទាំងបានបញ្ជាឱ្យនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

គួរឱ្យដឹងដែរថា ការលើកលែងទោសនេះ គឺបន្ទាប់ពីលោក សម សេរី បានប្រកាសរំលាយចោលរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស និងបានសរសេរលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលចូលស្រុកវិញ។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជន លោក ជា ធីរិទ្ធ ការលើកលែងទោសដល់លោក សម សេរី នេះ គឺធ្វើឡើងក្រោមនយោបាយផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេស គឺនយោបាយឈ្នះ ឈ្នះ ដែលសម្តេចតេជោ តែងតែអនុវត្តនាពេលកន្លងមក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ប្រមុខរដ្ឋស្ដីទីលើកលែងទោសឱ្យលោក សម សេរី ក្រោយទទួលយកការសុំទោស appeared first on Kampuchea Thmey Daily.