ខេត្តថៃប្រាំពីរកើនកម្ដៅខ្លាំងដល់៤២អង្សារសេ
ខេត្តថៃចំនួន៧មានសីតុណ្ហភាពខ្ពស់បំផុតកាលពីម្សិលមិញ ក្នុងនោះខេត្ត Mae Hong Son បានបំបែកកំណត់ត្រាឈានដល់ ៤២ អង្សារសេឯណោះ... The post ខេត្តថៃប្រាំពីរកើនកម្ដៅខ្លាំងដល់៤២អង្សារសេ appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៨ខែមេសានេះ ខេត្តថៃចំនួន៧មានសីតុណ្ហភាពខ្ពស់បំផុតកាលពីម្សិលមិញ ក្នុងនោះខេត្ត Mae Hong Son នៅភាគនិរតីជាប់ប្រទេសមីយ៉ាន់ម៉ា បានបំបែកកំណត់ត្រាឈានដល់៤២ អង្សារសេឯណោះ។

ប្រទេសថៃនៅតែបន្តប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំង ដោយនាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ពីខេត្តកំពូលទាំង៧ ដែលមានសីតុណ្ហភាពខ្ពស់បំផុតកាលពី ២៧ខែមេសា ឆ្នាំ២០២៥។ ក្នុងចំណោមខេត្តទាំងប្រាំពី ខេត្ត Mae Hong Son មានសីតុណ្ហភាពរហូតដល់៤២ អង្សារសេ ខណៈរលកកម្តៅបានប៉ះពាល់ដល់ទូទាំងប្រទេស។
ក្រៅពីខេត្ត Mae Hong Son ដែលមានសីតុណ្ហភាពខ្ពស់ជាងគេ ក៏មានខេត្ត Lamphun ៤១.០ អង្សារសេ និងតាមពីក្រោយដោយខេត្ត Lampang, Tak, Phrae, Nan និង Chiang Mai ។
ក្រសួងធនធានទឹក និងឧតុនិយមថៃ ក៏បានណែនាំដល់សាធារណជន ជៀសវាងការចេញទៅក្រៅក្នុងពេលដែលមានអាកាសធាតុក្តៅបំផុត រក្សាសំណើម ស្លៀកសម្លៀកបំពាក់ដែលមានខ្យល់ចេញចូល និងតាមដានសញ្ញាប៉ះពាល់ដោយសារកម្ដៅ។ ប្រសិនបើមានរោគសញ្ញាហត់នឿយ អស់កម្លាំងក្នុងពេលកម្ដៅកើតឡើង ក្រសួងណែនាំឲ្យស្វែងរកទីជម្រក និងការព្យាបាលជាបន្ទាន់៕



អត្ថបទ៖ ប៊ុន សុភាព
The post ខេត្តថៃប្រាំពីរកើនកម្ដៅខ្លាំងដល់៤២អង្សារសេ appeared first on Kampuchea Thmey Daily.