ផែថងថាន៖ ឥទ្ធិពលក្រោយរញ្ជួយដីលែងមាននៅថៃ ដោយដាក់ការណែនាំ៤ចំណុច
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានប្រកាសនៅទី៣១មីនានេះ ថា ប្រទេសថៃលែងទទួលឥទ្ធិពលក្រោយគ្រោះរញ្ជួយដី (aftershock) ទៀតហើយ... The post ផែថងថាន៖ ឥទ្ធិពលក្រោយរញ្ជួយដីលែងមាននៅថៃ ដោយដាក់ការណែនាំ៤ចំណុច appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានប្រកាសតាមបណ្តាញសង្គមផ្ទាល់ខ្លួន Ing Shinawatra ថា ប្រទេសថៃលែងទទួលឥទ្ធិពលក្រោយគ្រោះរញ្ជួយដី (aftershock) ទៀតហើយ បន្ទាប់ពីមានភាពឆោរឡោខ្លះបានកើតឡើងអំពីការជម្លៀសប្រជាជនចេញជាដើម។

តាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន បានសរសេរថា ឆ្លើយតបនឹងរបាយការណ៍ដែលថាប្រជាពលរដ្ឋត្រូវបានជម្លៀសចេញពីអគារនៅពេលនេះ ខ្ញុំបានពិនិត្យជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងបានបញ្ជាក់ដូចខាងក្រោម៖
១. យោងតាមនាយកដ្ឋានឧតុនិយមថៃ មិនមានគ្រោះរញ្ជួយដីថ្មីនៅប្រទេសថៃទេ។ ឥទ្ធិពលគ្រោះរញ្ជួយដីពីមីយ៉ាន់ម៉ា មិនមានឥទ្ធិពលមកលើប្រទេសថៃទៀតឡើយ។
២. ស្នាមប្រេះដែលនាំដល់ម្ចាស់អគារបញ្ជាឱ្យមានការជម្លៀសចេញ ឥឡូវនេះត្រូវបានគេរាយការណ៍ថា ជាស្នាមប្រេះដែលមានពីមុន។ ដូច្នេះហើយ យើងសូមបញ្ជាក់សារជាថ្មីនូវសារាចរណែនាំដើមរបស់អភិបាលក្រុងបាងកក ដែលថា ម្ចាស់អគារត្រូវតែត្រួតពិនិត្យអគារជាបន្ទាន់ដើម្បីកំណត់ឱ្យបានច្បាស់ថាតើស្នាមប្រេះនោះជាស្នាមចាស់, ទើបគើតមាន ឬទើបប្រេះថ្មី? នេះនឹងគាំទ្រដល់ការសម្រេចចិត្តត្រឹមត្រូវ។
៣. ម្ចាស់អគារត្រូវបានស្នើសុំឱ្យត្រួតពិនិត្យអគារឱ្យបានល្អិតល្អន់ដើម្បីធានាសុវត្ថិភាព មុនពេលបើកឱ្យប្រើប្រាស់ឡើងវិញ។ ប្រសិនបើមានភាពមិនច្បាស់លាស់ សូមពិគ្រោះជាមួយមន្ទីរសាធារណការ និងផែនការទីក្រុង ឬនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) សម្រាប់ការត្រួតពិនិត្យជាផ្លូវការ។
៤. ការសម្រេចចិត្តជម្លៀសចេញពីអគារនីមួយៗគឺស្ថិតនៅការសម្រេចចិត្តរបស់សាមីទីតាំងនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ យើងជំរុញឱ្យមានការប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ និងផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ពីប្រភពផ្លូវការរបស់រដ្ឋាភិបាល៕
ដោយ រ៉ាន់ រើយ

The post ផែថងថាន៖ ឥទ្ធិពលក្រោយរញ្ជួយដីលែងមាននៅថៃ ដោយដាក់ការណែនាំ៤ចំណុច appeared first on Kampuchea Thmey Daily.