លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប
លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានគណបក្សប្រជាជនខេត្តសៀមរាប និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល... The post លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានគណបក្សប្រជាជនខេត្តសៀមរាប និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងភាគីពាក់ព័ន្ធប្រមាណ ៨០០នាក់ចូលរួម ។

លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនខេត្ត បានធ្វើសេចក្តីរាយការណ៍ លើការងារកសាងកម្លាំងបក្ស ដោយបានបញ្ជាក់ថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារឲ្យយុវជន ពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស ។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ខេត្តសៀមរាប មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ទាំង១០០ ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែកតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីឲ្យគណបក្សមានភាពរឹងមាំ ។ ម៉្យាងទៀតអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជាក៏រឹងមាំផងដែរ។ លោកបន្តថា ដើមី្បភាពរឹងមាំនៅជួបក្ស ត្រូវធ្វើការបណ្តុះ បណ្តាលយុវជននៅគ្រប់បណ្តាមូលដ្ឋាន ដោយគិតពីគុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ ។

លោកបណ្ឌិតបានបន្តទៀតថា កម្ពុជាមានសន្តិភាពពេញលេញ យុវជនយើងត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាកម្លាំងស្នូលរបស់គណបក្សលើការងារបំផុសចលនាយុវជនឲ្យគាំទ្រគណបក្ស និង ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងនិយមទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ លោកក៏បានផ្តល់នូវអនុសាស្ត្ររបស់គណបក្ស ដើមី្បជាមូលដ្ឋានគ្រឹះ ជូនដល់គណបក្ស ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ យកទៅអនុវត្ត ឆ្ពោះ ទៅភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិក្រោយៗទៀត ។
លោកបានផ្តាំផ្ញើ ដល់ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និង មន្ត្រីគណបក្សទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បណ្ដាអង្គការសមាគមន៍ ដៃគូអភិវឌ្ឍន៍ ដែលមានឆន្ទៈគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីបន្តនូវនិរន្តរភាពនៃការងារ ដឹកនាំអង្គការចាត់តាំងយុវជនគណបក្សឲ្យកាន់តែរឹងមាំ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខលំបាករបស់សមាជិកបក្សក្នុងមូលដ្ឋានខ្លួន ស្របតាមគោលការណ៍របស់គណបក្ស (រក្សាចាស់បង្កើនថ្មី )ដោយចាស់ស្គាល់ផ្លូវ យុវជនជាអ្នកអនុវត្ត។ ម៉្យាងទៀតក្រុមការងារយុវជន គណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង ត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ក្រោមម្លប់នៃសន្តិភាព និង ការអភិវឌ្ឍ ៕
ដោយ៖ គឿនវេត



The post លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប appeared first on Kampuchea Thmey Daily.