ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត
អាកាសយានដ្ឋានអន្តរជាតិដុនមឿង ក្នុងទីក្រុងបាងកក នៃប្រទេសថៃ រំពឹងថានឹងទទួលភ្ញៀវទេសចរបរទេស និងអ្នកដំណើរ រហូតដល់ ១០០ ០០០ នាក់/ថ្ងៃ The post ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត appeared first on Kampuchea Thmey Daily.

ភ្នាក់ងារអាកាសយានដ្ឋាននៃប្រទេសថៃ (AOT) រំពឹងថា អាកាសយានដ្ឋានអន្តរជាតិដុនមឿង ក្នុងទីក្រុងបាងកក នៃប្រទេសថៃ រំពឹងថានឹងទទួលភ្ញៀវទេសចរបរទេស និងអ្នកដំណើរ រហូតដល់ ១០០ ០០០ នាក់/ថ្ងៃ ក្នុងអំឡុងសង្រ្កាន្តថៃ ឬចូលឆ្នាំថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធាន AOT លោក Kirati Kitmanawat មានថ្លែងថា កំណើនចំនួនអ្នកដំណើរយ៉ាងច្រើនដ៏សណ្ធឹកនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ថៃ ក៏ដូចជាការបង្កើនទំនុកចិត្តក្នុងចំណោមអ្នកធ្វើដំណើរទាំងថៃ និងអន្តរជាតិ។
លោកបានបន្តថា៖ «នេះជាសញ្ញាវិជ្ជមានសម្រាប់ការជំរុញសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលសម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងវិស័យសេវាកម្មពាក់ព័ន្ធ»។
លោកបានបន្ថែមថា អាកាសយានដ្ឋានដុនមឿង ត្រូវបានរៀបចំយ៉ាងល្អ ដើម្បីសម្រួលដល់កំណើននៃអ្នកដំណើរ ដោយបានអនុវត្តប្រព័ន្ធផ្សេងៗ ដូចជាប្រព័ន្ធដំណើរការអ្នកដំណើរទូទៅ (CUPPS) និងការកំណត់អត្តសញ្ញាណដោយជីវមាត្រ។ លោកបានពន្យល់ថា ប្រព័ន្ធទាំងនេះជួយកាត់បន្ថយការត្រួតពិនិត្យឯកសារកាន់តែលឿននៅកន្លែងសន្តិសុខ និងអន្តោប្រវេសន៍។
The post ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត appeared first on Kampuchea Thmey Daily.