លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

អតីតអ្នកនិពន្ធឆ្នើមរបស់ផលិតកម្មខ្នាតធំនៅកម្ពុជា ឧកញ៉ា យឹម តាស្រង់ បានលើកឡើងពីបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ The post លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ appeared first on Kampuchea Thmey Daily.

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

អតីតអ្នកនិពន្ធឆ្នើមរបស់ផលិតកម្មខ្នាតធំនៅកម្ពុជា ឧកញ៉ា យឹម តាស្រង់ បានលើកឡើងពីបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ ដោយគូសបញ្ជាក់ថា លោកនឹងយកបទពិសោធក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុនចម្រៀង ដើម្បីជាការចែករំលែកឱ្យសាធារណជន ពិសេសម្ចាស់ស្នាដៃសិល្បៈបានដឹង។

ក្នុងខ្លឹមសារនៅរសៀលថ្ងៃទី ០២ មេសា នេះ ឧកញ៉ា យឹម តាស្រង់ បានរៀបរាប់ថា “តាមរយៈបទពិសោធខ្ញុំជាអ្នកគ្រប់គ្រងក្រុមហ៊ុនចម្រៀង ខ្ញុំលើកយកមកនិយាយថ្ងៃនេះដោយសារអាណិតប្អូនៗអ្នកសិល្បៈដែលគ្នាមិនដឹងអី ត្រូវបានគេលួចស្នាដៃដែលខំធ្វើ ខំចំណាយលុយ ហើយអ្នកខ្លះបានលុយហើយត្រូវបានគេលួចមួយផ្នែកទៀត ដោយមិនដឹងខ្លួន”។

លោកបញ្ជាក់ដែរថា មូលហេតុដែលលោកចង់លើកយកមករឿងនេះមកចែករំលែក ក៏ដោយសារអាណិតអ្នកសិល្បៈដែលត្រូវបានគេលួចស្នាដៃ ខណៈខាតបង់ទាំងពេល លុយកាក់ ហើយត្រូវបានគេកេងចំណេញថែមទៀត។ តួយ៉ាងបច្ចុប្បន្ន ការលួចស្នាដៃសិល្បៈមានសឹងគ្រប់ទម្រង់៕

The post លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ appeared first on Kampuchea Thmey Daily.