អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

អ៊ីរ៉ង់​ បានត្រៀម​​គ្រាប់មីស៊ីល​​ក្រោមដីរបស់ខ្លួន​រួច​រាល់ហើយ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់សហរដ្ឋ​អាមេរិក... The post អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

អ៊ីរ៉ង់​ បានត្រៀម​​គ្រាប់មីស៊ីល​​ក្រោមដីរបស់ខ្លួន​រួច​រាល់ហើយ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់សហរដ្ឋ​អាមេរិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមទម្លាក់គ្រាប់បែកលើ​ទីក្រុង​ហេតេរ៉ង់ បើ​ប្រទេស​មួយ​នេះ​មិន​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរ។

(រូបថត៖ Tehran Times)

កាសែត Tehran Times បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​មីនា​នេះ​​ថា មីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានផ្ទុកនៅក្នុង​ទីក្រុងមីស៊ីលក្រោមដីទាំងអស់ ហើយបានត្រៀមរួចរាល់សម្រាប់ការបាញ់បង្ហោះ។

មន្ត្រីអ៊ីរ៉ង់ បានចេញផ្សាយវីដេអូជាច្រើនដែលរៀបរាប់លម្អិតអំពីលេណដ្ឋានក្រោមដីដែលមានកម្លាំងខ្លាំង និងបំពាក់ដោយប្រព័ន្ធការពារ ព្រមទាំងអាវុធដូចជា មីស៊ីល Kheibar Shekan (រយៈ​ចម្ងាយ​៩០០​ម៉ាយ), Haj Qassem (៨៥០ម៉ាយ), Ghadr-H (១ ២៤០ម៉ាយ), Sejjil (១ ៥៥០ម៉ាយ), និង Emad (១ ០៥០ម៉ាយ)។

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនចូល​រួម​ការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ឡើយ។ ចំណែក​ឯ​​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើ​មហា​អំណាច​​លើ​ពិភពលោក​មួយ​នេះ​​ហ៊ាន​ប្រើ​សកម្មភាពយោធា។

លោក Ayatollah Ali Khamenei និង​លោក Masoud Pezeshkian (រូបថត៖ Getty)

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់​​ ដោយបញ្ជាក់ថា «នឹងមានការទម្លាក់គ្រាប់បែក» បើអ៊ីរ៉ង់មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោក ត្រាំ បាន​​និយាយ​​ថា៖ «បើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក។ ប៉ុន្តែមានឱកាសដែលថា បើពួកគេមិនធ្វើកិច្ចព្រមព្រៀង នោះខ្ញុំនឹងដាក់​ពន្ធបន្ទាប់បន្សំលើពួកគេដូចដែលខ្ញុំបានធ្វើកាលពីបួនឆ្នាំមុន»៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

The post អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក appeared first on Kampuchea Thmey Daily.