យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលថ្ងៃប្រជាពលរដ្ឋគ្រប់រូបត្រៀម... The post យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ appeared first on Kampuchea Thmey Daily.

នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលថ្ងៃប្រជាពលរដ្ឋគ្រប់រូបត្រៀមទទួលទេវតាឆ្នាំថ្មី តែផ្ទះពលរដ្ឋចំនួន១៦ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង និងសម្ភារៈមួយចំនួន។ ករណីនេះបានកើតឡើងនៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមរបាយការណ៍សមត្ថកិច្ច ករណីអគ្គិភ័យនេះត្រូវបានគ្រប់ទាំងស្រុងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឹ ខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់៤៥ឡាន ស្មើ២៥០ម៉ែត្រគូប, រថយន្តជំនួយរបស់សាលាខណ្ឌឬស្សីកែវមួយគ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរ៦ម៉ែត្រគូប និងការណូតទឹកចំនួន០៣គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ខណៈមូលហេតុនៃការឆាបឆេះកម្លាំងជំនាញកំពុងស្រាវជ្រាវ៕





The post យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ appeared first on Kampuchea Thmey Daily.