Breaking News! រថយន្តបុករះមនុស្សតាមផ្លូវនៅកាណាដា ស្លាប់ច្រើននាក់
រថយន្តមួយគ្រឿង បានបើកបុករះមនុស្សនៅទីក្រុង Vancouver នៃប្រទេសកាណាដា ខណៈសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានមនុស្សច្រើននាក់បាត់បង់ជីវិត... The post Breaking News! រថយន្តបុករះមនុស្សតាមផ្លូវនៅកាណាដា ស្លាប់ច្រើននាក់ appeared first on Kampuchea Thmey Daily.

រថយន្តមួយគ្រឿង បានបើកបុករះមនុស្សនៅទីក្រុង Vancouver នៃប្រទេសកាណាដា ខណៈសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានមនុស្សច្រើននាក់បាត់បង់ជីវិត។

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨យប់ថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃអាទិត្យទី២៧នៅកម្ពុជា លើមហាវិថី E. 41 ពេលមានការប្រារព្ធពិធី Lapu Lapu ដែលជាប្រពៃណីរបស់ជនជាតិហ្វីលីពីន។
ដ្បិតតែមិនទាន់មានសេចក្តីរាយការណ៍ច្បាស់អំពីតួលេខមនុស្សស្លាប់ ប៉ូលិសក្នុងតំបន់និយាយថា ដឹងតែមានមនុស្សស្លាប់ច្រើន ចំណែកអ្នកបើកឡាន ត្រូវបញ្ជូនទៅឃុំឃាំងរួចហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតលើករណីនេះ ដើម្បីរកឲ្យឃើញនូវមូលហេតុពិត ហើយនឹងផ្តល់ព័ត៌មានលម្អិត ពេលណាដឹងព័ត៌មានច្បាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម
The post Breaking News! រថយន្តបុករះមនុស្សតាមផ្លូវនៅកាណាដា ស្លាប់ច្រើននាក់ appeared first on Kampuchea Thmey Daily.