ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខេត្តភូកេតប្រទេសថៃ ប្រកាសអាសន្នទឹកជំនន់ខណៈប្រជាពលរដ្ឋត្រូវបានគេណែនាំឲ្យរក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើត... The post ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់ appeared first on Kampuchea Thmey Daily.

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation នៅថ្ងៃទី១២ខែឧសភានេះ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យខេត្តភូកេតប្រទេសថៃ ប្រកាសអាសន្នទឹកជំនន់ ខណៈប្រជាពលរដ្ឋត្រូវបានគេណែនាំឲ្យរក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមានដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។

(រូបភាព៖ The Nation)

ស្រុកជាច្រើននៅក្នុងខេត្តភូកេតបានជន់លិច ដោយស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺស្រុក Thalang រួមទាំងអាកាសយានដ្ឋានភូកេត។ ភ្លៀង​ក៏​បាន​ធ្លាក់​នៅ​ស្រុក Muang និង​ស្រុក Kathu ផងដែរ បណ្ដាលឲ្យផ្លូវមួយចំនួន​ជន់​លិច។

មន្ត្រី​ស្រុក​ បន្ទាប់​ពី​ពិនិត្យ​ទិន្នន័យ​ពី​នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​រាយការណ៍​ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​​​នៅ​​តំបន់​មួយ​ចំនួន ពិសេស​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​កើត​នៃ​ស្រុកThalang។ តំបន់ជាច្រើននៅស្រុកនេះមានកម្ពស់ទឹកឡើងខ្ពស់ខ្លាំង​ដោយកន្លែងខ្លះឡើងដល់១០៤.៥ មីលីម៉ែត្រ។

ដោយសារភ្លៀងនៅតែបន្តធ្លាក់ មន្ត្រីជំនាញបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីតាមដានកម្រិតទឹកភ្លៀងនៅតំបន់នោះយ៉ាងយកចិត្តទុកដាក់។ អាជ្ញាធរមូលដ្ឋាន មេភូមិ ជំនួយការមេភូមិ មន្ត្រីសុខាភិបាលស្រុក អ្នកស្ម័គ្រចិត្ត និងក្រុមសន្តិសុខសហគមន៍ ក៍ត្រូវបានជំរុញឱ្យមានការព្រមានភ្លាមៗ ដល់ប្រជាពលរដ្ឋ រក្សាការប្រុងប្រយត្ន័ចំពោះទឹកជំនន់ដែលអាចកើតមានឡើង និងត្រៀមសម្រាប់ស្ថានភាពអាសន្ន៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន​ សុភាព

The post ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់ appeared first on Kampuchea Thmey Daily.