ប៉ូលិសថៃ​ចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់

អ្នកបើកតាក់ស៊ីម្នាក់នៅក្នុងខេត្ត​ភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងប្រញាប់ប្រញាល់ដឹកអ្នកជំងឺគាំងបេះដូងបញ្ជូនទៅមន្ទីរពេទ្យ ដែលបានបណ្ដាលឲ្យស្លាប់នៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ខែមេសានេះ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពី លោក Pradit Dumlak អាយុ៦២ឆ្នាំ បានគាំងបេះដូង នៅក្នុងចម្ការទុរេនក្នុងសហគមន៍ Kamala ស្រុក Kathu ខេត្ត​ភូកេត។ សាច់ញាតិ​បុរស​ដែល​មាន​ជំងឺ​បេះដូង​បាន​ហៅ​រថយន្ត​សង្គ្រោះ​ពី​មន្ទីរពេទ្យ Patong នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក។ ពេលកំពុងបញ្ជូនអ្នកជំងឺនៅតាមផ្លូវរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានរារាំងដោយតាក់ស៊ី limousine នៅលើផ្លូវតូចចង្អៀតតាមផ្លូវទៅមន្ទីរពេទ្យ។ សាក្សី​ឃើញ​ហេតុការណ៍​ បាន​ឲ្យដឹងថា អ្នក​បើក​តាក់ស៊ី​មិន​បាន​បើក​ផ្លូវ​ទេ ខណៈ​រថយន្ត​សង្គ្រោះ​ព្យាយាមបើកគេច​ពី​រថយន្ត​ដែល​ចត។ នៅពេលនោះ ក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសចំណាស់នៅក្នុងឡាន។ គ្រូពេទ្យបានប្រកាសមរណភាពរបស់គាត់នៅម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ។ ក្រោយមកប៉ូលិស​មូលដ្ឋាន​បាន​ឆែក​មើល​វីដេអូ​កាមេរ៉ា ហើយ​ហៅ​អ្នក​បើក​តាក់ស

ប៉ូលិសថៃ​ចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់

អ្នកបើកតាក់ស៊ីម្នាក់នៅក្នុងខេត្ត​ភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងប្រញាប់ប្រញាល់ដឹកអ្នកជំងឺគាំងបេះដូងបញ្ជូនទៅមន្ទីរពេទ្យ ដែលបានបណ្ដាលឲ្យស្លាប់នៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ខែមេសានេះ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពី លោក Pradit Dumlak អាយុ៦២ឆ្នាំ បានគាំងបេះដូង នៅក្នុងចម្ការទុរេនក្នុងសហគមន៍ Kamala ស្រុក Kathu ខេត្ត​ភូកេត។ សាច់ញាតិ​បុរស​ដែល​មាន​ជំងឺ​បេះដូង​បាន​ហៅ​រថយន្ត​សង្គ្រោះ​ពី​មន្ទីរពេទ្យ Patong នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក។ ពេលកំពុងបញ្ជូនអ្នកជំងឺនៅតាមផ្លូវរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានរារាំងដោយតាក់ស៊ី limousine នៅលើផ្លូវតូចចង្អៀតតាមផ្លូវទៅមន្ទីរពេទ្យ។

សាក្សី​ឃើញ​ហេតុការណ៍​ បាន​ឲ្យដឹងថា អ្នក​បើក​តាក់ស៊ី​មិន​បាន​បើក​ផ្លូវ​ទេ ខណៈ​រថយន្ត​សង្គ្រោះ​ព្យាយាមបើកគេច​ពី​រថយន្ត​ដែល​ចត។ នៅពេលនោះ ក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសចំណាស់នៅក្នុងឡាន។ គ្រូពេទ្យបានប្រកាសមរណភាពរបស់គាត់នៅម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ។

ក្រោយមកប៉ូលិស​មូលដ្ឋាន​បាន​ឆែក​មើល​វីដេអូ​កាមេរ៉ា ហើយ​ហៅ​អ្នក​បើក​តាក់ស៊ី​មក​សួរ​ចម្លើយ។ បន្ទាប់មកប៉ូលិសបានចោទប្រកាន់អ្នកបើកបរពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ និងរំលោភសិទ្ធិអ្នកជំងឺ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ូលិសថៃ​ចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់ appeared first on Kampuchea Thmey Daily.