ក្មេងទំនើងជិត ១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប បញ្ជូនទៅឆ្លងឆ្នាំ ក្នុងពន្ធនាគារ

ភ្នំពេញ ៖ កន្លះខែមុនចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល គ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជន ជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅ តាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតចូលមកដល់ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើង ដែលបង្កការអុកឡុកក្នុងសង្គម។ សូមបញ្ជាក់ថា ការបង្ក្រាបក្រុមក្មេងទំនើងជិត១០០នាក់បញ្ជូនទៅពន្ធនាគារ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហា ក្រចេះ […]

ក្មេងទំនើងជិត ១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប បញ្ជូនទៅឆ្លងឆ្នាំ ក្នុងពន្ធនាគារ

ភ្នំពេញ ៖ កន្លះខែមុនចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល គ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជន ជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅ តាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ នេះបើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃលោក ទូច សុឃៈ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតចូលមកដល់ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើង ដែលបង្កការអុកឡុកក្នុងសង្គម។

សូមបញ្ជាក់ថា ការបង្ក្រាបក្រុមក្មេងទំនើងជិត១០០នាក់បញ្ជូនទៅពន្ធនាគារ នាមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហា ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ យុវជនដែលជ្រុលខ្លួន ប្រព្រឹត្តសកម្មភាព ទំនើងក្នុងសង្គមនាពេលនេះ មានន័យថាពួកគេអាច នឹងត្រូវឆ្លងឆ្នាំក្នុងពន្ធនាគារ ប្រសិនបើត្រូវ បានសមត្ថកិច្ចចាប់ខ្លួន៕