បាត់ខ្លួនលើភ្នំទឹកកក ១០ថ្ងៃ តែបុរសចិនម្នាក់នៅមានជីវិត ដោយសារថ្នាំដុសធ្មេញ
បុរសជនជាតិចិនម្នាក់ មានវ័យ១៨ឆ្នាំ ត្រូវបានក្រុមជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ១០ ... The post បាត់ខ្លួនលើភ្នំទឹកកក ១០ថ្ងៃ តែបុរសចិនម្នាក់នៅមានជីវិត ដោយសារថ្នាំដុសធ្មេញ appeared first on Kampuchea Thmey Daily.

បុរសជនជាតិចិនម្នាក់មានវ័យ១៨ឆ្នាំ ត្រូវបានក្រុមជួយសង្គ្រោះសង្គ្រោះជីវិតបានដោយជោគជ័យ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ១០ថ្ងៃនៅលើភ្នំដ៏ត្រជាក់ នៃភាគពាយព្យនៃប្រទេសចិន។ យ៉ាងណា កំឡុងពេលមិនទាន់មានគេជួយ យុវជនរូបនោះបានប្រឈមមុខនឹងការខ្វះខាតអាហារ ដោយបង្ខំចិត្តហូបព្រិល ផឹកទឹកតាមអូរ និងទទូលទានថ្នាំដុសធ្មេញ។

សារព័ត៌មាន Jimu News បានចុះផ្សាយថា លោក Sun Liang បានចាប់ផ្តើមដំណើរផ្សងព្រេងឡើងភ្នំមួយ កាលពីថ្ងៃទី ០៨ ខែកុម្ភៈ ដោយផ្សងព្រេងទៅកាន់ Qinling ដែលជាជួរភ្នំភាគខាងកើតនិងភាគខាងលិចដ៏លេចធ្លោក្នុងខេត្ត Shaanxi ដែលត្រូវគេស្គាល់ថា មានកម្ពស់ជាមធ្យមប្រហែល ២,៥០០ ម៉ែត្រ និងមានជីវចម្រុះដ៏សម្បូរបែប ដូចជា រុក្ខជាតិ និងសត្វព្រៃ។
ក្រោយមក គាត់ស្រាប់តែបាត់ទំនាក់ទំនងជាមួយគ្រួសារត្រឹមតែពីរថ្ងៃ នៅពេលដែលឧបករណ៍អេឡិចត្រូនិចរបស់គាត់អស់ថ្ម។ ដោយជាប់ក្នុងទីរហោស្ថាន បុរសផ្សងព្រេងរូបនោះបានរៀបរាប់ថា លោកត្រូវតែដើរចុះតាមព្រែកមួយ ហើយដួលជាច្រើនដង ដែលបណ្តាលឲ្យបាក់ដៃស្តាំម្ខាង។
យ៉ាងណា ដើម្បីជ្រកពីខ្យល់បក់ខ្លាំង គាត់បានជ្រកនៅពីក្រោយផ្ទាំងថ្មធំមួយ ហើយបានសង់គ្រែបណ្ដោះអាសន្នដោយប្រើចំបើងស្ងួត និងស្លឹករហូតដល់គាត់ត្រូវបានអ្នកជួយសង្គ្រោះរកឃើញនៅថ្ងៃទី ១៧ ខែកុម្ភៈ។
យោងតាមសេចក្តីរាយការណ៍ ក្រុមស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ បានចុះទៅភ្នំតាមការស្នើសុំរបស់ក្រុមគ្រួសារដែលព្រួយបារម្ភ។ ពេលកំពុងដុតភ្លើង បុរសនោះបានចាប់ដុំឈើមួយបង្ហុយផ្សែងឡើងលើ ហើយស្រែកឲ្យក្រុមអ្នកជួយសង្គ្រោះជួយគាត់ដោយជោគជ័យ។

ខ្សែបន្ទាត់ Ao-Tai Line មានប្រវែង ១៧០ គីឡូម៉ែត្រ ជាផ្លូវដែលផ្សងព្រេង តភ្ជាប់ភ្នំ Ao និងភ្នំ Taibai ហើយត្រូវបានចាត់ទុកថាជាផ្លូវឡើងភ្នំដ៏លំបាកបំផុតមួយ ក្នុងចំណោមផ្លូវដើរទាំងប្រាំនៅក្នុងប្រទេសចិន ដោយសារតែអាកាសធាតុមិនអាចទាយទុកជាមុម។
ក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ អ្នកឡើងភ្នំជាង៥០នាក់ត្រូវគេរាយការណ៍ថា បានបាត់ខ្លួន ឬបានស្លាប់នៅតាមបណ្តោយផ្លូវដ៏ស្មុគស្មាញមួយនេះ។ ក្នុងឆ្នាំ ២០១៨ អាជ្ញាធរមូលដ្ឋានបានដាក់បម្រាមលើអ្នកធ្វើដំណើរចូលទៅក្នុងតំបន់ដោយសន្យាថា នឹងអនុវត្តការផាកពិន័យរដ្ឋបាលចំពោះអ្នកបំពាន។
ទោះបីជាយ៉ាងនេះក្តី អ្នកផ្សងព្រេងខ្លះនៅតែបន្តការដើរលេងនៅទីនោះយ៉ាងក្លាហាន។ គួរឲ្យកត់សម្គាល់ថា Sun ត្រូវបានគេជឿថា ជាបុគ្គលដំបូងគេ ដែលត្រូវជួយសង្គ្រោះដ៏ជោគជ័យ បន្ទាប់ពីបាត់ខ្លួនមនុស្សផ្សេងទៀតនៅក្នុងតំបន់ដ៏គ្រោះថ្នាក់នេះ។
សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះត្រូវបានដកស្រង់សម្តីដោយនិយាយថា «ប្រតិបត្តិការជួយសង្គ្រោះដែលមានសមាជិកក្រុមជាង ៣០ នាក់បានយកប្រាក់ ៨០,០០០យន់ (១១ ០០០ដុល្លារអាមេរិក) ពីគ្រួសាររបស់គាត់។ ពួកយើងអនុវត្តថ្លៃសេវាដើម្បីរារាំងអ្នកឡើងភ្នំដែលមានផ្គើននឹងបម្រាម។ យើងក៏ចង់រំលឹកសាធារណជនថា ការឡើងភ្នំតាមផ្លូវនេះអាចធ្វើឲ្យពួកគេជួបជាមួយសត្វព្រៃដ៏គ្រោះថ្នាក់ រួមមានខ្លាឃ្មុំ សត្វស្វា និងជ្រូកព្រៃ។ អ្នកជួយសង្គ្រោះមួយចំនួន ក៏រងរបួសក្នុងអំឡុងពេលប្រតិបត្តិការនេះដែរ»។
យ៉ាងណាមិញ អ្នកឡើងភ្នំដែលត្រូវបានជួយសង្គ្រោះ បន្ទាប់ពីជាប់នៅក្នុងព្រៃ ជារឿយៗក្លាយជាប្រធានបទពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន។ កាលពីឆ្នាំមុន បុរសម្នាក់នៅកោះតៃវ៉ាន់ បានផ្គើននឹងបម្រាមមួយនេះ ហើយជាប់នៅច្រលងជ្រោះមួយអស់រយៈពេល១០ថ្ងៃ។ នាពេលនោះ គាត់បានយកបំពង់មួយបិទទឹកដោយជោគជ័យ ដើម្បីជាសញ្ញាជូនដំណឹងដល់អ្នកភូមិក្នុងតំបន់ឲ្យមកពិនិត្យមើលចរន្តទឹក ទីបំផុតទើបគេរកឃើញគាត់ និងជួយទាន់ពេលវេលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
The post បាត់ខ្លួនលើភ្នំទឹកកក ១០ថ្ងៃ តែបុរសចិនម្នាក់នៅមានជីវិត ដោយសារថ្នាំដុសធ្មេញ appeared first on Kampuchea Thmey Daily.