ចិន ជំរុញឱ្យអាមេរិកបញ្ឈប់ការគាបសង្កត់លើសហគ្រាសបច្ចេកវិទ្យាចិន និងឧស្សាហកម្ម AI
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវជាបន្ទាន់នូវសកម្មភាពគាំពារនិយម និងការសម្លុតជាឯកតោភាគីរបស់ខ្លួន ហើយបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួន ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន និងឧស្សាហកម្ម AI ។ យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថ្មីៗនេះបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងការប្រើប្រាស់បន្ទះឈីប Ascend របស់ក្រុមហ៊ុន Huawei ជាការរំលោភលើការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក និងបានព្រមានសាធារណៈជនអំពីផលវិបាក ដែលអាចកើតមាននៃការអនុញ្ញាតឱ្យប្រើប្រាស់បន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដើម្បីបណ្តុះបណ្តាលគំរូ AI របស់ចិន។ ជាការឆ្លើយតប អ្នកនាំពាក្យចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ភាគីអាមេរិក បានពង្រីកគំនិតសន្តិសុខជាតិ និងរំលោភលើការគ្រប់គ្រងការនាំចេញ និងយុត្តាធិការអាវុធវែង ដើម្បីរារាំង និងបង្រ្កាបផលិតផលបន្ទះឈីបរបស់ចិន និងឧស្សាហកម្មបញ្ញាសិប្បនិមិត្តដោយគ្មានហេតុផល។ សកម្មភាពបែបនេះបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ទីផ្សារ រំខានដល់ស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល និងរំលោភសិទ្ធិ និងផល

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវជាបន្ទាន់នូវសកម្មភាពគាំពារនិយម និងការសម្លុតជាឯកតោភាគីរបស់ខ្លួន ហើយបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួន ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន និងឧស្សាហកម្ម AI ។
យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថ្មីៗនេះបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងការប្រើប្រាស់បន្ទះឈីប Ascend របស់ក្រុមហ៊ុន Huawei ជាការរំលោភលើការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក និងបានព្រមានសាធារណៈជនអំពីផលវិបាក ដែលអាចកើតមាននៃការអនុញ្ញាតឱ្យប្រើប្រាស់បន្ទះឈីប AI របស់សហរដ្ឋអាមេរិក ដើម្បីបណ្តុះបណ្តាលគំរូ AI របស់ចិន។
ជាការឆ្លើយតប អ្នកនាំពាក្យចិនលោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ភាគីអាមេរិក បានពង្រីកគំនិតសន្តិសុខជាតិ និងរំលោភលើការគ្រប់គ្រងការនាំចេញ និងយុត្តាធិការអាវុធវែង ដើម្បីរារាំង និងបង្រ្កាបផលិតផលបន្ទះឈីបរបស់ចិន និងឧស្សាហកម្មបញ្ញាសិប្បនិមិត្តដោយគ្មានហេតុផល។
សកម្មភាពបែបនេះបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ទីផ្សារ រំខានដល់ស្ថិរភាពនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់សកល និងរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា “ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយនឹងមិនទទួលយកវាឡើយ”។ លោកបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍន៍ និងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕
ប្រែសម្រួល ឈូក បូរ៉ា