មីយ៉ាន់ម៉ា ប្រកាសបន្តបទឈប់បាញ់បណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា

យ៉ាំងហ្គោន៖ ការិយាល័យអគ្គមេបញ្ជាការនៃសេវាការពារជាតិមីយ៉ាន់ម៉ា  បានប្រកាសពន្យារពេលបទឈប់បាញ់បណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋ The Mirror ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ។ របាយការណ៍បានឲ្យដឹងថា ការពន្យារពេលនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា គឺសំដៅជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងការតាំងទីលំនៅថ្មីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដី បម្រើផលប្រយោជន៍របស់ប្រទេស និងប្រជាជន និងការលើកកម្ពស់សន្តិភាព និងស្ថិរភាព។ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានប្រកាសពីបទឈប់បាញ់បណ្តោះអាសន្នចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីជួយដល់ការងារជួយសង្គ្រោះ និងសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៩ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងអំឡុងពេលបទឈប់បាញ់នេះ អង្គការប្រដាប់អាវុធជនជាតិភាគតិច និងក្រុមប្រដាប់អាវុធផ្សេងទៀត ត្រូវបានជំរុញកុំឱ្យរំខាន ឬវាយប្រហារផ្លូវទំនាក់ទំនងដែលប្រើប្រាស់ដោយសាធារណជន កុំបង្កគ្រោះថ្នាក់ ឬបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល កុំវាយប្រហារបុគ្គលិកសន្តិសុខ និងជំរំរបស់ពួកគេ មិនកំណត់គោលដៅបញ្ជាយោធា មិនជ្រើសរើស ឬចល័តកងក

មីយ៉ាន់ម៉ា ប្រកាសបន្តបទឈប់បាញ់បណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា

យ៉ាំងហ្គោន៖ ការិយាល័យអគ្គមេបញ្ជាការនៃសេវាការពារជាតិមីយ៉ាន់ម៉ា  បានប្រកាសពន្យារពេលបទឈប់បាញ់បណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋ The Mirror ដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យ។

របាយការណ៍បានឲ្យដឹងថា ការពន្យារពេលនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា គឺសំដៅជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងការតាំងទីលំនៅថ្មីនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដី បម្រើផលប្រយោជន៍របស់ប្រទេស និងប្រជាជន និងការលើកកម្ពស់សន្តិភាព និងស្ថិរភាព។

កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានប្រកាសពីបទឈប់បាញ់បណ្តោះអាសន្នចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីជួយដល់ការងារជួយសង្គ្រោះ និងសង្គ្រោះបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៩ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងអំឡុងពេលបទឈប់បាញ់នេះ អង្គការប្រដាប់អាវុធជនជាតិភាគតិច និងក្រុមប្រដាប់អាវុធផ្សេងទៀត ត្រូវបានជំរុញកុំឱ្យរំខាន ឬវាយប្រហារផ្លូវទំនាក់ទំនងដែលប្រើប្រាស់ដោយសាធារណជន កុំបង្កគ្រោះថ្នាក់ ឬបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល កុំវាយប្រហារបុគ្គលិកសន្តិសុខ និងជំរំរបស់ពួកគេ មិនកំណត់គោលដៅបញ្ជាយោធា មិនជ្រើសរើស ឬចល័តកងកម្លាំងដែលអាចបំផ្លាញសន្តិភាព និងកុំពង្រីកទឹកដី។

របាយការណ៍បានឲ្យដឹងទៀតថា ប្រសិនបើសកម្មភាពបែបនេះកើតឡើង កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា នឹងចាត់វិធានការឆ្លើយតបជាចាំបាច់ ដើម្បីការពារសាធារណជន៕

ប្រែសម្រួល ឈូក បូរ៉ា