តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

តារាសម្ដែងថៃវ័យក្មេង Best Rakwanee Kamsing បានប្រកាសក្ដែងៗតាមរយៈកម្មវិធីមួយថា នាងទ្រាំលែងបាន... The post តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក appeared first on Kampuchea Thmey Daily.

តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

តារាសម្ដែងថៃវ័យក្មេង អ្នកនាង Best Rakwanee Kamsing បានប្រកាសក្ដែងៗតាមរយៈកម្មវិធីមួយថា នាងទ្រាំលែងបាន​ទៀត​ហើយ ចំពោះ​ទង្វើដដែលៗរបស់ឪពុក គឺអតីតអ្នកប្រដាល់ Somrak Khamsing ដោយស្នើឲ្យសមត្ថកិច្ច​ចាត់ការ​ទៅតាមផ្លូវច្បាប់ បើសិនគាត់បង្ករបញ្ហាដដែលៗ ហើយ​នាងក៏​ឈប់ចូលទៅជួយទៀតដែរ​។

តារាសម្ដែងថៃ Best និងប្អូនប្រុស

ដូចដែលទស្សនិកជនថៃជាច្រើនបានដឹងហើយថា អតីតអ្នកប្រដាល់ Somrak Khamsing មានកូន២នាក់ កូនបងគឺតារាស្រី Best Rakwanee និងកូនប្រុសពៅ Boat Phuwarak ដែលសុទ្ធសឹងតែជាកូនមានចិត្តត​កតញ្ញូ​ជា​ខ្លាំង។ ជារឿយៗ ពួកគេប្រឹង​ប្រែងរកលុយចិញ្ចឹមគ្រួសារតាំងពីនៅវ័យជំទង់មកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ កាល​ពី​ពេលថ្មីៗនេះដែរ បងប្អូនត្រកូល Kamsing ទាំងពីរដួងស្រាប់តែចេញមុខលាតត្រដាងរឿងរ៉ាវទាក់ទិននឹងឪពុកបង្កើតនៅក្នុងកម្មវិធីមួយ ដោយក្នុងនោះពួកគេបាននិយាយអំពីរឿងដែលបានកើតឡើងចំពោះឪពុករបស់ពួកគេ គឺលោក Somrak Khamsing ។

តារាស្រីវ័យ២៤ឆ្នាំរូបនេះបាននិយាយថា «ចាប់ពីពេលនេះតទៅ បើប៉ាទៅបង្កើតអ្វីថ្មី ខ្ញុំមិនពាក់ព័ន្ធទៀតទេ ទុកឲ្យខ្លួនឯងមានជីវិតជារបស់ខ្លួនខ្លះ។ សូមបញ្ចប់រឿងជំពាក់លុយគេជាមួយសំណុំរឿងឆ្នោត២០លានបាត និងករណីរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងអាយុ១៧ឆ្នាំ ដែលពួកយើងមិនដឹងថា តើសំណុំរឿងនេះនឹងបញ្ចប់នៅឆ្នាំនេះ ឬឆ្នាំក្រោយ។

ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ! កន្លង​មក​ខ្ញុំ​បាន​ជួយ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំនឿយហត់ណាស់! ព្រោះអ្វីដែលបានកើតឡើងមិនមែនជាអ្វីដែលខ្ញុំបានធ្វើ។ រកបានរាប់លានបាត ប៉ុន្តែត្រូវចំណាយវាតាមរបៀបដែលមិនគួរប្រើទាល់តែសោះ។ ប្រសិន​បើ​ថ្ងៃ​ណា​មួយ​មាន​រឿង​ថ្មី​កើត​ឡើង​ម្តង​ទៀត ហើយ​ខ្ញុំ​មិន​បាន​ជួយ​អ្វី​ដល់គាត់ទេ។ ខ្ញុំ​សូម​ឲ្យ​អ្នក​​លេង​អ៊ីនធឺណិត និង​ប្រជាជន​ថៃ​ងាក​មក​មើល​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ជូន​ឪពុក​ខ្ញុំ​កាល​ពី​អតីតកាលផង»។

ចំណែក​ឯ​ប្អូន​ប្រុស​ពៅគឺតារាសម្ដែងវ័យក្មេង Boat វិញ​ បាន​បន្ថែម​ទៅ​លើ​ពាក្យ​សម្ដី​របស់​បងស្រី​ថា ពេលនេះវា​ហួស​ដែន​កំណត់​ហើយ ក្នុងនាមជាកូនៗពួកយើង​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ប្រសិន​បើ​ឪពុក​ដើរទៅបង្កបញ្ហាដដែលៗ សូមឲ្យប៉ូលិស​ចាត់ការគាត់តាមផ្លូវច្បាប់ចុះ។

គួររម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់តួឯកស្រីក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» បានជួបនូវបញ្ហាមិនចេះចប់មិនចេះហើយ បន្ទាប់ពីបែកបាក់ជាមួយមិត្តប្រុសមិនប៉ុន្មានផងស្រាប់តែឪពុករបស់នាង ​គឺអតីតអ្នកប្រដាល់ Somrak ផ្ទុះរឿងអាស្រូវបៀនបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីវ័យ១៧ឆ្នាំ។ កាលណោះរឿងរ៉ាវរបស់លោកបានក្លាយជាព័ត៌មានដ៏រសើបក្នុងប្រទេសថៃ។​ មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងជំពាក់លុយគេយ៉ាងច្រើន ដោយកូនស្រីជាអ្នករកសងជំនួសមកទល់សព្វថ្ងៃនេះ៕

តារាសម្ដែង Best និងក្រុមគ្រួសារ

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីនីថៃ Khun sumane  ប្រារព្ធ​ខួប​កំណើត​ ៨៨ ឆ្នាំ​ តែងាកទៅសម្រស់វិញស្អាតមិនប្រួលប្រែ

The post តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក appeared first on Kampuchea Thmey Daily.